• លោកជំទាវ នូ សុវណ្ណនី អញ្ជេីញចុះជួបសំណេះសំណាល សួរសុខទុក្ខ និង ចែកអំណោយដល់ គ្រួសារវីរ:កងទ័ពជួរមុខការពារព្រំដែន

    លោកជំទាវ នូ សុវណ្ណនី អញ្ជេីញចុះជួបសំណេះសំណាល សួរសុខទុក្ខ និង ចែកអំណោយដល់ គ្រួសារវីរ:កងទ័ពជួរមុខការពារព្រំដែន

    លោកជំទាវ នូ សុវណ្ណនី តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាសមាជិកាគណៈកម្មការទី៩ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាមួយក្រមការងារចុះ មូលដ្ឋាន ស្រុកកោះអណ្ដែត ចុះជួបសំណេះសំណាល សួរ សុខទុក្ខ និងចែកអំណោយជូនដល់គ្រួសារវីរ:កងទ័ពជួរមុខការពារព្រំដែន ចំនួន ៤៥គ្រួសារ នៅក្នុងស្រុកកោះអណ្តែត ខេត្តតាកែវ។

    ក្នុងឱកាសនោះ លោកជំទាវ និងក្រុមការងារ បានផ្តល់អំណោយ ក្នុង១គ្រួសារៗទទួលបាន អង្ករ២០គីឡូក្រាម មី១កេស ទឹកក្រូច១កេស ទឹកសុទ្ធ១កេស ទឹកត្រី១យួរ និងថវិកា១០មុឺនរៀល៕

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online