• តំណាងក្រសួងយុត្តិធម៌ ចូលរួមធ្វេីបទបង្ហាញក្នុងសិក្ខាសាលាស្តីពី “ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ” នៅសាលាខេត្តស្វាយរៀង

    តំណាងក្រសួងយុត្តិធម៌ ចូលរួមធ្វេីបទបង្ហាញក្នុងសិក្ខាសាលាស្តីពី “ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ” នៅសាលាខេត្តស្វាយរៀង

    ស្វាយរៀង​៖​ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កេីត​ ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨​ ខែសីហា គ.ស.២០២៥ ដោយមានកិច្ចសហការពីនិយ័តករមូលបត្រកម្ពុជា ក្រសួងយុត្តិធម៌បានចាត់វាគ្មិន ឯកឧត្តម សេង ពុទ្ធី ប្រធាននាយកដ្ឋាននៃក្រសួងយុត្តិធម៌ ដេីម្បីធ្វេីបទបង្ហាញស្តីពី “បច្ចេកទេសនៃការស៊េីបអង្កេតហិរញ្ញវត្ថុ” ក្នុងសិក្ខាសាលាស្តីពី “ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ” នៅសាលាខេត្តស្វាយរៀង។
    សិក្ខាសាលានេះមានគោលបំណងបញ្ជ្រាបការយល់ដឹងពីរូបភាពផ្សេងៗនៃការកៀរគរមូលនិធិពីសាធារណជនសម្រាប់ការវិនិយោគពិតប្រាកដដែលត្រូវមានអាជ្ញាបណ្ណជាមុនពីនិយ័តករមូលបត្រកម្ពុជា, ការឆបោកជ្រកក្រោមរូបភាពប្រមូលមូលនិធិវិនិយោគដែលគ្មានការវិនិយោគពិតប្រាកដ, បច្ចេកទេសនៃការស៊ើបអង្កេតហិរញ្ញវត្ថុ និងបច្ចុប្បន្នភាពនៃបទល្មើសបច្ចេកវិទ្យា ព្រមទាំងបង្កេីនការប្រុងប្រយ័ត្នខ្ពស់ ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ អាជ្ញាធរមូលដ្ឋាន​ និងកងកម្លាំងប្រដាប់អាវុធ​ ក្នុងខេត្តស្វាយរៀង​ ដើម្បីទទួលបានព័ត៌មានទាន់ពេលវេលា និងផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់។

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online