រថយន្ត កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក ដឹកអាវរងារអំណោយរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែកជូនកងទ័ព

រាជធានីភ្នំពេញ ៖ អនុវត្តន៍តាមបទបញ្ជារបស់ បញ្ជាការដ្ឋានកងទ័ពជើងគោក ននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានបញ្ចេញរថយន្តប្រភេទដឹកជញ្ជូនចំនួន២៤គ្រឿង ដេីម្បីដឹកអាអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដេីម្បីផ្តល់ជូនតាមបណ្តាយោធភូមិភាគ បញ្ជាការដ្ឋាន និងកងពលដែលជាទីតាំងនៃកងយោធពលខេមរភូមិន្ទកំពុងឈរជេីង ដឹកនាំបញ្ជាផ្ទាល់ដោយ ឧត្ដមសេនីយ៍ត្រី ប៊ុន ផេង មេបញ្ជាការរងកងពល។
ឧត្ដមសេនីយ៍ត្រី ប៊ុន ផេង បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើពីឯកឧត្តមមេបញ្ជាការកងពលបញ្ជាក់ជូនដល់ងកម្លាំងបេីកបរទាំងអស់ ត្រូវបេីកបរដោយភាពទទួលខុសត្រូវចំពោះរថយន្តនិងសម្ភារៈនៅលេីរថយន្តធានាសុវត្ថិភាពឲ្យដល់គោលដៅ ។
នាយទាហាន នាយទាហានរង និងពលទាហានបេីកបរដែលកពុងបំពេញបេសកកម្មទាំងអស់បានយកចិត្តទុកដាក់ស្តាប់នូវការណែនាំរបស់ ឧត្ដមសេនីយ៍ត្រី ប៊ុន ផេង មេបញ្ជាការរងកងពលដេីម្បីអនុវត្តន៍ឲ្យបានល្អប្រសើរក្នុងតួនាទីនិងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ សម្រេចបទបញ្ជាឲ្យបានល្អជូនអង្គភាព។





