ប្រជាពលរដ្ឋរស់នៅតំបន់ប្រឈមខ្លាំងបន្ទាប់ពីដឹងផែនការថៃវាយប្រហារមកលើកម្ពុជា នៅយប់ថ្ងៃទី១៣ និងព្រឹកថ្ងៃទី១៤ សីហា..
ប្រជាពលរដ្ឋរស់នៅតំបន់ប្រឈមខ្លាំងតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ នៅព្រលប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ បាននាំគ្នាសម្រុកចេញពីលំនៅឋានរបស់ពួកគាត់ ដើម្បីជម្លៀសខ្លួនទៅទីតាំងមានសុវត្ថិភាព បន្ទាប់ពីដឹងផែនការវាយប្រហាររបស់ថៃមកលើដែនអធិបតេយ្យកម្ពុជាជាថ្មីម្ដងទៀត។
ប្រជាពលរដ្ឋខ្លះបានចាកចេញពីផ្ទះប្រហែលមួយខែ ទើបតែវិលមកវិញបាន ហើយតែ ពីរ បី ថ្ងៃប៉ុណ្ណោះ តែពេលនេះបានចាកចេញពីផ្ទះឡើងវិញម្ដងទៀត ដោយសារតែការបារម្ភពីសុវត្ថិភាព ពេលទាហានថៃបើកការវាយប្រហារ៕




