មេទ័ពថៃ និងរដ្ឋាភិបាលថៃ កំពុងមានការភ័យខ្លាចភាពវឹកវរទាំងក្នុងស្រុក និងទាំងសម្ពាធអន្តរជាតិ បន្ទាប់ពីកងទ័ពថៃបានរំលោភបទឈប់បាញ់ និងឈ្លានពានរំលោភហ៊ុមព័ទ្ធបន្លាលួសយកដី និងផ្ទះសម្បែងពលរដ្ឋកម្ពុជា។
យោងតាមព័ត៌មានប្រទេសថៃ ដែលកំពុងបានផ្សាយជាបន្តបន្ទាប់ថា ប្រទេសកំពុងមានភាពវឹកវរទាំងនយោបាយក្នុងស្រុក និងទាំងសម្ពាធអន្តរជាតិ បន្ទាប់ពីកងទ័ពថៃ បានរំលោភបទឈប់បាញ់ និងឈ្លានពានរំលោភហ៊ុមព័ទ្ធបន្លាលួសយកដី និងផ្ទះសម្បែងប្រជាពលរដ្ឋកម្ពុជា។
គួរបញ្ជាក់ផងដែរថា ថៃបានប្រើយុទ្ធញុះញង់កងទ័ពកម្ពុជា ដោយបានដាក់បន្លាលួសព័ទ្ធយកដីនិងផ្ទះប្រជាពលរដ្ឋកម្ពុជា ក្នុងគោលបំណងចង់ឲ្យកងទ័ពកម្ពុជាធ្វើការផ្ទុះអាវុធជាមុន ប៉ុន្តែអ្វីដែលថៃនឹកស្មានមិនដល់ គឺកងទ័ពកម្ពុជា ព្រមទាំងពលរដ្ឋកម្ពុជា មានគោរពតាមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយមិនបានធ្វើការផ្ទុះអាវុធឡើយ ព្រមទាំងបន្តគោរពតាមបទឈប់បាញ់ និងរងចាំឲ្យរដ្ឋាភិបាលកម្ពុជា ដោះស្រាយតាមនីតិវិធីច្បាប់អន្តរជាតិ។
បន្ទាប់ពីបានឃើញថា កម្ពុជាមានភាពរឹងមាំ ក្នុងប្រទេសថៃ ត្រូវបានគណបក្សនយោបាយថៃ កំពុងញុះញង់បាតុកម្មតវ៉ា ទំលាក់នាយករដ្ឋមន្ត្រី និងរបបស្តេច បង្កឲ្យមានភាពវឹកវរយ៉ាងខ្លាំង ដែលត្រូវបានគេវិភាគថា ប្រទេសថៃនឹងជួបគ្រោះកាន់តែខ្លាំង ព្រោះរដ្ឋាភិបាលថៃជាប់ឆ្នោតមិនមានអំណាច មេទ័ពមិនស្តាប់បញ្ជា ប្រើអំណាចស្រេចចិត្ត បំផ្លាញសេដ្ឋកិច្ចពលរដ្ឋ និងសេដ្ឋកិច្ចជាតិ តាមនយោបាយដណ្តើមអំណាចគ្នា ព្រោះមេទ័ពថៃមានខ្នងបង្អែកគឺស្តេចថៃតែម្តង។
គួររំលឹកថា បន្ទាប់ពីកងទ័បថៃបានធ្វើសកម្មភាពរាយបន្លាលួសព័ទ្ធយកដី និងផ្ទះពលរដ្ឋកម្ពុជា ក្នុងដែនអធិបតេយ្យកម្ពុជា ក្រុមអនុព័ន្ធដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី បានដឹកនាំក្រុមអនុព័ន្ធ៧ប្រទេសទៅពិនិត្យការអនុវត្តបទឈប់បាញ់ នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ក្រោយពីក្រុមអនុព័ន្ធបានចុះទៅដល់ទីតាំងជាក់ស្តែង ឃើញថា កងទ័ពថៃពិត បានហ៊ុមព័ទ្ធយកដី និងផ្ទះប្រជាពលរដ្ឋកម្ពុជា នៅក្នុងដែនដីកម្ពុជា នៃខេត្តបន្ទាយមានជ័យ និងតំបន់ផ្សេងទៀត ហើយសកម្មភាពត្រូវបានក្រុមអនុព័ន្ធបានធ្វើការកត់ត្រាទុកជាភស្តុតាង។
នៅព្រឹកថ្ងៃទី១៥ សីហា ២០២៥ បន្ទាប់ពីក្រុមអនុព័ន្ធបាញ់ចុះពិនិត្យទីតាំង ដែលកងទ័ពថៃធ្វើការរំលោភបំពានបទឈប់បាញ់បានរំលោភចូលដីខ្មែរ ក្រោយមកកងទ័ពកម្ពុជាបានទៅដកបន្លាលួសមួយចំនួន និងទំលាក់ទង់ជាតិថៃចេញ ព្រមទាំងចូលគ្រប់គ្រងផ្ទះតាម៉ុក ដែលកងទ័ពថៃបានចូលមកឈ្លានពានរំលោភយក ក្រោយបទឈប់បាញ់ត្រូវបានកំពុងអនុវត្ត។
នៅថ្ងៃទី១៥ សីហា២០២៥ ដែលអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាច្រើនបានចូលទៅដល់ទីតាំងបន្លាលួសដែលកងទ័ពថៃបានហ៊ុមព័ទ្ធយកដី និងផ្ទះប្រជាពលរដ្ឋកម្ពុជា ស្ថិតនៅក្នុងទឹកដីកម្ពុជា ខេត្តបន្ទាយមានជ័យ ដែលមិនមែនជាតំបន់ជម្លោះ ក្នុងចំណោមអ្នកសារព័ត៌មានអន្តរជាតិនោះ ក៏មានវត្តមានអ្នកសារព័ត៌មានប្រចាំនៅសេតវិមានសហរដ្ឋអាមេរិកផងដែរ។
គួរបញ្ជាក់ថា កងទ័ពថៃបានឈ្លានពានចូលមករាយបន្លាលួសរំលោភដែនអធិបតេយ្យកម្ពុជា ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ និងតំបន់មួយចំនួនទៀត ដែលមិនមែនជាតំបន់ជម្លោះនោះឡើយ ដែលបានបង្ហាញថា ជាសកម្មភាពឈ្លានពានទឹកដីកម្ពុជាទាំងស្រុង។
នៅត្រង់ចំណុចនេះហើយ ដែលជាការបង្ហាញយ៉ាងច្បាស់ ពីការឈ្លានពានរបស់កងទ័ពថៃ ហើយម្តងនេះថៃត្រូវតែដកកងទ័ពចេញពីដីកម្ពុជា ព្រោះពេលនេះអន្តរជាតិ និងពិភពលោក បានដឹងហើយថា ថៃជាអ្នកឈ្លានពានកម្ពុជា ដូច្នេះថៃត្រូវតែដកកងទ័ពចេញពីដីកម្ពុជា បើពុំដូច្នោះទេ ថៃនិងទទួលបានទណ្ឌកម្មជាច្រើនពីអន្តរជាតិ និងពិភពលោកមិនខាន៕
ដោយ:ណាវី




