• មន្រ្តីការិយាល័យបសុព្យាបាលខេត្តតាកែវ ឧបត្ថម្ភសម្ភារមួយចំនួនជូនរដ្ឋបាលខេត្ត ដើម្បីយកទៅផ្ដល់ជូនដល់វីរកងទ័ព

    មន្រ្តីការិយាល័យបសុព្យាបាលខេត្តតាកែវ ឧបត្ថម្ភសម្ភារមួយចំនួនជូនរដ្ឋបាលខេត្ត ដើម្បីយកទៅផ្ដល់ជូនដល់វីរកងទ័ព

    (តាកែវ)៖ លោក ថៃ លី ប្រធានការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តតាកែវ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បាននាំយកសម្ភារមួយចំនួន ទៅផ្ដល់ជូនលោកអភិបាលខេត្តតាកែវ វ៉ី សំណាង ដើម្បីយកទៅចែកជូនបន្តដល់បងប្អូនវីរកងទ័ពដែលកំពុងតែឈជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

    ក្នុងឱកាសនោះលោកអភិបាលខេត្តតាកែវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានចាត់ទុកការផ្ដល់ការឧបត្ថមនៅពេលនេះ គឺជាការការចូលចូលរួមចំណែកលើកទឹកចិត្តដល់វីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បី ការពារបូរណភាពទឹកដីមិនឲ្យបាត់បង់ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

    គួបញ្ជាក់ថា សម្ភារៈដែលមន្ត្រីការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តតាកែវ បានឧបត្ថម្ភជូនរដ្ឋបាលខេត្តតាកែវក្នុងការចូលរួមគាំទ្រដល់កងកម្លាំងប្រដាប់អាវុធឈរជើងការពារព្រំដែននៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងជនភៀសសឹករួមមាន ទឹកសុទ្ធកម្ពុជាចំនួន ២៥០ កេស និង ពងទាចំនួន ១០០០គ្រាប់៕

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online