• គណៈប្រតិភូសភាតំណាងប្រជាជនចិន ខេត្តសានស៊ី អញ្ជើញមកទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ថ្ងៃ

    គណៈប្រតិភូសភាតំណាងប្រជាជនចិន ខេត្តសានស៊ី អញ្ជើញមកទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ថ្ងៃ

    គណៈប្រតិភូសភាចិន ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ចាង ជីឆ័ន (Zhang Zhichuan) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន ខេត្តសានស៊ី បានអញ្ជើញមកទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។

     

    ដំណើរអញ្ជើញមកដល់របស់គណៈប្រតិភូសភាចិន នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ មានការអញ្ជើញទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម ប៊ុន ថាឫទ្ធិ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត។

    នៅក្នុងកំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត ចាង ជីឆ័ន នឹងចូលជួបសម្ដែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ចាង ជីឆ័ន នឹងជួបពិភាក្សាការងារជាមួយ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

     

    នៅក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូ នឹងអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប និងទស្សនាប្រាសាទបុរាណនានា ក្នុងខេត្តសៀមរាប ផងដែរ៕

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online