មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក បានទទួលអំណោយដ៏មានតម្លៃពីមន្ទីរសំរាកព្យាបាលសច្ចៈ រាជធានីភ្នំពេញ

ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានទទួលអំណោយដ៏មានតម្លៃរបស់ឯកឧត្តម វេជ្ជបណ្ឌិត លាន សុភ័គ្គ និងលោកគ្រូ អ្នកគ្រូ ព្រមទាំងបុគ្គលិក នៃមន្ទីរសំរាកព្យាបាលសច្ចៈ នៅរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភដល់កងកម្លាំងនៃកងយោធពលខេមរភូមិន្ទ កំពុងមានភារកិច្ចការពារដែនអធិបតេយ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា។ អំណោយរួមមាន៖
-ត្រីងៀត ចំនួន ១០គីឡូក្រាម
-មី ចំនួន ១០កេស
-នំបុ័ង+នំប្រៃ ចំនួន ៤កេស
-សាច់ក្រក ចំនួន ១០គីឡូក្រាម
-កាហ្វេ ចំនួន ១កេស
-ទឹកបរិសុទ្ធ ចំនួន ៥០កេស
-ស្ករគ្រាប់ ចំនួន ១កេស
-ថ្នាំពេទ្យ ចំនួន ១០០កញ្ចប់
-ថវិកា ចំនួន ១លានរៀល+៥០០ដុល្លា
នៅក្នុងឱកាសនោះ ឯកឧត្តម មេបញ្ជាការកងពល បានមានប្រសាសន៍ទៅកាន់ឯកឧត្តម វេជ្ជបណ្ឌិត ថា សម្ភារៈដែលទទួលបាន ទាំងអស់នេះអង្គភាពនឹងចែកជូនកងកម្លាំងរបស់កងពល ដែលកំពុងបំពេញភារកិច្ចនៅជួរមុខ។
ឧត្តមសេនីយ៍ទោ មេបញ្ជាការកងពល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនូវទឹកចិត្ត ប្រកបដោយ សប្បុរសធម៌របស់ឯកឧត្តម វេជ្ជបណ្ឌិត និងលោកគ្រូ អ្នកគ្រូ ព្រមទាំងបុគ្គលិកមន្ទីរសំរាកព្យាបាលសច្ចៈ ទាំងអស់ សូមជួបប្រទះតែសេចក្ដីសុខនិងសេចក្ដីចម្រើនជារៀងរហូត ។






