រដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសបេក្ខជន ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៥ នៅខេត្តតាកែវ
តាកែវ៖ នារសៀលថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ លោក មូល វិចិត្រ អភិបាលរងខេត្ត និងជាប្រធាន អនុគណៈកម្មការកណ្ដាលរៀបចំ ការប្រឡងប្រជែងជ្រើសរើសបេក្ខជន ឱ្យចូលបម្រើការងារ ក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៥ នៅខេត្តតាកែវ តំណាង ឯកឧត្តម អភិបាលខេត្ត បានអញ្ជើញដឹកនាំសហការី ចូលរួមកិច្ចប្រជុំ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសបេក្ខជន ឱ្យចូលបម្រើការងារ ក្នុងក្របខ័ណ្ឌមន្រ្តី ពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៥ តាមរយៈប្រព័ន្ធ Zoom Meeting ស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ និង ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ។
សូមជម្រាបជូនដែរថា បេក្ខជនដែលបានដាក់ពាក្យចូលរួមប្រឡងប្រជែង ជ្រើសរើសក្របខ័ណ្ឌមន្រ្តីពន្ធនាគារ សម្រាប់ឆ្នាំ ២០២៥ នៅខេត្តតាកែវ មានសរុបចំនួន ៦៣៧នាក់ មកពីបណ្ដាខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេ ត្តតាកែវ ។
សេចក្ដីជូនដំណឹង ស្ដីពី ការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីពន្ធនាគារ ផ្នែកសុខាភិបាល សម្រាប់ឆ្នាំ២០២៥ សរុបចំនួន ៧២នាក់ ឱ្យចូលបម្រើការងារនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ។







