• សម្តេចតេជោ ហ៊ុន សែន ផុសំណេរថា ក្នុងចំណោមអ្នកចូលមើលមានប្រជាជនថៃចំនួន17.1% ចូលមើល សម្តេច បង្ហោះសារទាក់ទងដល់ការប្រើប្រាស់ជំពាមកៅស៊ូជាអាវុធ

    សម្តេចតេជោ ហ៊ុន សែន ផុសំណេរថា ក្នុងចំណោមអ្នកចូលមើលមានប្រជាជនថៃចំនួន17.1% ចូលមើល សម្តេច បង្ហោះសារទាក់ទងដល់ការប្រើប្រាស់ជំពាមកៅស៊ូជាអាវុធ
    …………
    សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួននៅរាត្រីថ្ងៃទី១០ សីហានេះ ថា «ព្រឹកម៉ិញខ្ញុំបានបង្ហោះសកម្មភាពវាយកូនគោលរបស់ខ្ញុំ។ ខ្ញុំមិននឹកស្មានថាមានកាសែតថៃមួយយកទៅចុះផ្សាយនោះទេ ដែលនេះបង្ហាញឲ្យឃើញថាប្រជាជនថៃមួយចំនួនបានតាមដានសកម្មភាពខ្ញុំជាប្រចាំ។

    តាមការសង្កេត នៅពេលខ្ញុំបង្ហោះសារម្តងៗមានប្រជាជនថៃលើស៥ភាគរយចូលមើល និងខ្ពស់បំផុតពេលខ្ញុំបង្ហោះសារទាក់ទងដល់ការប្រើប្រាស់ជំពាមកៅស៊ូជាអាវុធ ក្នុងចំណោមអ្នកចូលមើលមានប្រជាជនថៃចំនួន17.1% ចូលមើលផងដែរ។

    រៀងរាល់ការបង្ហោះរបស់ខ្ញុំតែងមានជនជាតិថៃដែលអាក្រក់មួយចំនួន ចូលមករំខានដោយការខមមិន (comments) ជាភាសារថៃឬអង់គ្លេសក្នុងន័យអាក្រក់ដល់កម្ពុជា។

    ខ្ញុំមិនឲ្យបិទចោលនោះទេ តែពេលខ្លះខ្ញុំឆ្លើយតបខ្លីថា (Don’t Thai to me)»។

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online