• នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ិច ប៊ុនហួរ មេបញ្ជាការរង បញ្ជាការដ្ឋាន វិស្វកម្មកងទ័ពជេីងគោក

    នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ិច ប៊ុនហួរ មេបញ្ជាការរង បញ្ជាការដ្ឋាន វិស្វកម្មកងទ័ពជេីងគោក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម បានដឹកនាំគណៈប្រតិភូរបស់ បញ្ជាការដ្ឋានវិស្វកម្ម អញ្ជើញទៅចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ទោ ព្រំ ថារី មេបញ្ជាការរង បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

    នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី ប៉ិច ប៊ុនហួរ ក៏បាននាំនូវប្រសាសន៍ផ្ដាំផ្ញើរបស់លោកមេបញ្ជាការ បញ្ជាការដ្ឋាន វិស្វកម្ម កងទ័ពជេីងគោក សាកសួរសុខទុក្ខដល់ក្រុមគ្រួសារសពនិងសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយគ្រួសារនៃសព ដែលបានបាត់បង់ស្វាមី ឪពុក ជីតា ដែលជាទីគោរពស្រលាញ់ ក្នុងនោះដែរ ឧត្តមសេនីយ៍ត្រី ទេស សឿត មេបញ្ជាការរងកងពល ក៏សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកជួយនាំយកនូវដួងវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ទោ ព្រំ ថារី ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

     

    នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធនោះ ក្រុមគ្រួសារនៃសពបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូនពរដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន បញ្ជាការដ្ឋានវិស្វកម្ម ទាំងអស់ សូមជួបប្រទះតែសេចក្ដីសុខនិងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។

     

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online