• ឯកឧត្តម ផាន់ ចាន់ធុល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តព្រៃវែង

    ឯកឧត្តម ផាន់ ចាន់ធុល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តព្រៃវែង

    ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តព្រៃវែងនៅសាលប្រជុំខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណ ២០០នាក់។

    សូមជម្រាបជូនដែរថា ពិធីប្រកាសមុខតំណែងខាងលើ ត្រូវបានរៀបចំឡើងក្នុងការផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ២រូប ដូចខាងក្រោម៖
    ១.ត្រូវបានផ្ទេរភារកិច្ច លោក សាយ សុជាតិ ពីអភិបាលរងខេត្តពោធិ៍សាត់ ឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង ជំនួសលោក ចាន់ រ៉ាន់។

    ២.ត្រូវបានផ្ទេរភារកិច្ច លោក ហែម ពិសិដ្ឋ ពីអភិបាលរងខេត្តស្វាយរៀង ឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង ជំនួសលោក ឌុច គន្ធា។

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online