ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បន្តបើកកិច្ចប្រជុំពង្រឹងការងារជំនាញគ្រប់គ្រងជនបរទេសដល់មន្ត្រីនគរបាលជាតិ

មណ្ឌលគិរី៖ នៅថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ទៀង សៅរតន៍ ស្នងការរងទទួលការងារផែនអន្តោរប្រវេសន៍ បានអញ្ជេីញបន្តដឹកនាំបេីកកិច្ចប្រជុំពង្រឹងការងារជំនាញគ្រប់គ្រងជនបរទេសនិងចែកជូននូវគណនី FPCSថ្មី ដែលទើបទទួលបានពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដល់មន្រ្តីនគរបាលគ្រប់គ្រងជនអន្តោរប្រវេសន៍នៅអធិការដ្ឋាននគរបាលស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពី លោកវរសេនីយ៍ឯក ស្រ៊ី ថា នាយការិយាល័យ គ្រប់គ្រងជនបរទេស លោកវរសេនីយ៍ទោ នាវ សារុន អធិការ ស្តីទី នៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដា លោកនាយរងការិយាល័យជំនាញចំណុះផែនការងារអន្តោប្រវេសន៍ លោកអធិការរង លោកនាយ នាយរងផ្នែកទទួលការងារអន្តោប្រវេសន៍ លោកនាយ នាយរងប៉ុស្ដិ៍ និងមន្ត្រីទទួលការងារគ្រប់គ្រងជនបរទេសទាំងបួន ឃុំ សង្កាត់ សរុបមានចំនួន២២រូប ។





