• ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ លី ធុជ ចុះ​ពិនិត្យ​ទី​វត្ត​អារាម​ សាលា​រៀន​ និង​មណ្ឌល​សុខភាព​ ដែល​រងការ​​ខូច​ខាត​ដោយ​សារ​គ្រាប់​ផ្លោង​ និង​គ្រាប់​ទម្លាក់​ពី​លេី​អាកាស​ ដោយ​យោធា​ថៃ។

    ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ លី ធុជ ចុះ​ពិនិត្យ​ទី​វត្ត​អារាម​ សាលា​រៀន​ និង​មណ្ឌល​សុខភាព​ ដែល​រងការ​​ខូច​ខាត​ដោយ​សារ​គ្រាប់​ផ្លោង​ និង​គ្រាប់​ទម្លាក់​ពី​លេី​អាកាស​ ដោយ​យោធា​ថៃ។

    (ឧត្តរមានជ័យ​) ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥​ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន​ បាន​ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ទី​វត្ត​អារាម​ សាលារៀន​ និង​មណ្ឌល​សុខភាព​ ដែល​រងការ​​ខូច​ខាត​ដោយសារ​គ្រាប់​ផ្លោង​ និង​គ្រាប់​ទម្លាក់​ពី​លេី​អាកាស​ ដោយ​យោធា​ថៃ​ ស្ថិតក្នុង​ស្រុក​បន្ទាយ​អំពិល​ និង​ក្រុង​សំរោង​ ខេត្ត​ឧត្តរមានជ័យ​។

    ការ​ចុះ​ពិនិត្យ​ផល​ប៉ះពាល់​នេះ​ គឺ​ដើម្បីពិនិត្យវាយតម្លៃ និងធ្វើការបោសសម្អាតជាមុន មុននឹងការវិលត្រលប់ របស់ប្រជាពលរដ្ឋភៀសសឹក និង​សិស្សានុសិស្ស​ ក្នុង​គោលដៅ​ធានាសុវត្ថិភាពជូនពួកគាត់សម្រាប់ការ​ប្រារព្ធ​ពិធី​បែប​សាសនា​ ការបំពេញសកម្មភាពការងារប្រចាំថ្ងៃ ការ​ពិនិត្យ​ព្យាបាល​ និង​ការ​សិក្សា​រៀនសូត្រ​ ជា​ដេីម។​ គម្រោង​បោសសម្អាត​នេះ​ នឹង​គាំទ្រ​ផងដែរ​ដល់​សកម្មភាព​សាងសង់​ និង​ជួសជុល​នូវ​អគារទាំងឡាយ​ណា​ ​ដែល​បានទទួល​រង​ការ​ខូចខាត​ដោយ​សារ​គ្រាប់​ផ្លោង​ និង​គ្រាប់​ទម្លាក់ពី​លេី​អាកាស​ដោយ​យោធា​ថៃ​​។

    អាជ្ញាធរ​មីន​ នឹង​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ទាំងអស់​ ដេីម្បី​ពិនិត្យ​លទ្ធភាពធ្វេី​ការ​បោសសម្អាត​ ទៅ​តាម​ពេល​វេលា​ចាំបាច់​ និង​សមស្រប​ណាមួយ​។

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online