សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល និងរៀបចំប្រជុំបូកសរុបការងារនាពេលកន្លងទៅ និងដាក់ទិសដៅបន្តការងារថ្មី និងជ្រើសតាំងមេដឹកនាំថ្មី ដើម្បីដឹកនាំបន្តវេន។
យោងតាមសេចក្តីជូនដំណឹងរបស់ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ចុះថ្ងៃទី១៧ ខែតុលា នេះ បានប្រកាសសាធារណៈថា ៖ នៅវេលាម៉ោង ៩:០០ នាទីព្រឹក ថ្ងៃអាទិត្យ ១២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនិងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល នឹងបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារនាពេលកន្លងមក និងលើកទិសដៅផែនការបន្តសកម្មភាពក្នុងកិច្ចការបំរើសង្គមជាតិ។
នៅក្នុងកិច្ចប្រជុំនេះ ក៏នឹងត្រូវជ្រើសតាំងសមាសភាពថ្នាក់ដឹកនាំ សម្ព័ន្ធភាព ថ្មី ដើម្បីបន្តវេនដឹកនាំ បន្ទាប់ពី ឯកឧត្តមបណ្ឌិត ហែម ប្រហើរ បានអនិច្ចកម្មនាពេលកន្លងទៅ។
កិច្ចប្រជុំនេះ គឺនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ម៉ៅ ផល្លា ប្រធានកិត្តិយស នៃ
សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល។
គួររំលឹកថា នាពេលកន្លងទៅក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហែម ប្រសើរ បានដឹកសម្ព័ន្ធបណ្តុំសមាគមអង្គការសង្គមស៊ីវិល បំរើកិច្ចការងាសង្គម និងរួបរួមជាមួយអង្គការសមាគមជាច្រើន ព្រមទាំងសកម្មភាពមនុស្សធម៌ផងដែរ។
នៅក្រោមការដឹកនាំរបស់ ឯកឧត្តម ហែម ប្រសើរ ក៏មានការគោរពស្រឡាញ់ពីប្រជាពលរដ្ឋ នៅក្នុងសកម្មភាពបំរើសង្គម ចូលរួមការពារសន្តិភាព ជាមួយរាជរដ្ឋាភិបាល ព្រមទាំងមានការទទួលស្គាល់ពីរាជរដ្ឋាភិបាល និងអន្តរជាតិទៀតផង។ ប៉ុន្តែជាអកុសលនៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ឯកឧត្តមបណ្ឌិត ហែម ប្រហើរ បានទទួលអនិច្ចកម្មដោយរោគគារពាធ ទើបសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ចាំបាច់ត្រូវជ្រើសតាំងថ្នាក់ដឹកនាំ និងក្រុមក្បាលម៉ាស៊ីនសម្ព័ន្ធភាពថ្មី ដើម្បីអនុទិសដៅដែលបានគ្រោងទុក។




