• លោក ហួន រដ្ឋា ដាក់ចំៗ ចំពោះមនុស្សអវិជ្ជាមួយចំនួនដែលប្រមាថអ្នកសារព័ត៌មាន នៅក្នុងអំឡុងពេលដែលប្រទេសជាតិកំពុងត្រូវការប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពិត…

    លោក ហួន រដ្ឋា បាននិយាយនៅថ្ងៃទី២៩ ខែសីហា នេះថា លោកពិតជាមានការហួសចិត្តខ្លាំងណាស់ចំពោះមនុស្សអវិជ្ជាមួយចំនួន ដែលមានចំណេះដឹងតែមួយជ្រុងហើយចេញមកប្រមាថអ្នកសារព័ត៌មាន ជាពិសេសនៅក្នុងអំឡុងពេលដែលប្រទេសជាតិកំពុងត្រូវការប្រព័ន្ធផ្សាយព័ត៌មានពិត ដើម្បីផ្តល់ជូនប្រជាពលរដ្ឋកម្ពុជាក្នុងអំឡុងពេលដែលប្រជាពលរដ្ឋត្រូវការព័ត៌មានពិតប្រាកដ។

    លោក ហួន រដ្ឋា បានបន្តថា វាពិតជាពិបាកណាស់សម្រាបកម្ទេចមនុស្សមួយចំនួន ដែលចេះតែមួយជ្រុង ហើយប្រមាថអ្នកសារព័ត៌មានដែលបានលះបង់ទាំងកម្លាំងកាយចិត្ត និងថវិការផ្ទាល់ខ្លួន ដើម្បីបំរើសង្គមជាតិ ព្រោះវាជាអាជីពដែលខ្លួនស្រឡាញ់ ហើយមានតែវិស័យព័ត៌មានទេ ដែលអាចចូលរួមអភិវឌ្ឍន៍ជាតិជាមួយរាជរដ្ឋាភិបាលបាន តាមរយៈប្រព័ន្ធផ្សាយឯករាជ។

    លោក ហួន រដ្ឋា បានបន្ថែមថា វាជាការពិតណាស់ដែលអ្នកសារព័ត៌មានមួយចំនួនបានធ្វើការចេញឡាយព័ត៌មានផ្ទាល់ ហើយការឡាយខ្លះវាមានកំហុសឆ្គង ប៉ុន្តែនោះគឺជាព័ត៌មានពិតដែលកំពុងកើតឡើង ហើយជាព័ត៌មានដែលប្រជាពលរដ្ឋត្រូវការចង់ដឹងនិងចង់ឮ។

    ចំពោះអ្នកសារព័ត៌មានអាជីវ ដើម្បីអាចក្លាយទៅជាចាងហ្វាងការសែតបានលុះត្រាមានការបញ្ជាក់ការសិក្សាដែលក្រសួងអាចទទួលយកបាន ឬឯកសារដែលមានតម្លៃស្មើ គឺមានការបញ្ជាក់ពីចាងហ្វាងអង្គភាពកាសែតណាមួយ ដែលបញ្ជាក់ថា បុគ្គលនោះបានធ្វើជានិពន្ធនាយកនៅក្នុងអង្គភាពខ្លួនយ៉ាងតិចចំនួន២ឆ្នាំ ទើបក្រសួងព័ត៌មានផ្តល់អាជ្ញាប័ណ្ណព័ត៌មានជូន។ លើកលែងតែសម័យកាលឌីជីថល ដែលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយតាមរយៈអនឡាញនៅក្នុងបណ្តាញសង្គម ដែលសូម្បីប្រជាពលរដ្ឋសាមញ្ញនៅគ្រប់តំបន់ក៏អាចធ្វើបានតាមរយៈមាតិការនានា ទើបក្រសួងជួយសម្រួលដល់ប្រជាពលរដ្ឋគ្រប់រូបដែលមានបំណងបំរើការលើវិស័យព័ត៌មានអោយស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

    លោក ហួន រដ្ឋា បានបញ្ជាក់បន្ថែមថា ដើម្បីក្លាយទៅជាចាងហ្វាងការសែតមួយដែលមានអាជីពពិតប្រាកដ តើអ្នកសារព័ត៌មានត្រូវចេះអ្វីខ្លះ? ចេះយកព័ត៌មាន ចេះទទួលព័ត៌មាន ចេះស្វែងរកព័ត៌ ចេះតាមដានព័ត៌មាន និងចេះផ្សាយព័ត៌មាន ជាងនេះត្រូវសរសេរព័ត៌មាន ដូចជា៖ ទស្សនៈអាឡេវ ទស្សនៈសង្គម បទវិភាគនយោបាយ បទវិភាគសេដ្ឋកិច្ច និងសង្គម ព័ត៌មានជូនដំណឹង ព័ត៌មានទាន់ហេតុការណ៍ និងព័ត៌មានក្តៅ។ល។

    លោក ហួន រដ្ឋា បានបន្តថា មានសំនួរខ្លះបានសួរថា អ្នកសារព័ត៌មានចេះវិភាគ និងអាចវិភាគបានដែរទេ? លោកបានអោយដឹងថា បុគ្គលដែលសួរនឹងគឺភ្លើ និងឆ្គួតបំផុត ចំពោះបទវិភាគប្រជាពលរដ្ឋមានសិទ្ធិគ្រប់រូបក្នុងការវិភាគ គ្រាត់តែថា ការវិភាគនោះមានវិជ្ជាជីវៈដែរឬអត់តែប៉ុណ្ណោះ។ បើមានវិជ្ជាជីវៈគឺការវិភាគប្រកបដោយក្រមសិលធម៌ និងច្បាស់លាស់ ហើយដំណើរការវាពិតជាអាចឈានទៅរកចំណុចដែលគេវិភាគ។

     

    ចំពោះការវិភាគីដែលគ្មានវិជ្ជាជីវៈគឺការវិភាគប៉ាតណាប៉ាតណីគ្មានមូលដ្ឋាន។ ចំពោះអ្នកសារព័ត៌មានវិញ ភាសារសាមញ្ញគេហៅថា អ្នកដឹងគ្រប់រឿង ព្រោះអ្នកសារព័ត៌ទៅយកព័ត៌មានផ្សព្វផ្សាយជូនប្រជាពលរដ្ឋជ្រាបលើគ្រប់វិស័យ និងគ្រប់ទីកន្លែងទាំងក្នុងប្រទេស និងអន្តរជាតិ ដូចជាវិស័យនយោបាយ វិស័យសេដ្ឋកិច្ច វិស័យធុរៈកិច្ច វិស័យបដិសណ្ឋារកិច្ច វិស័យពាណិជ្ជកម្ម វិស័យកសិកម្ម វិស័យច្បាប់ វិស័យអចលនៈទ្រព្យ និងដែនដី និងវិស័យជាច្រើនទៀតដែលរៀបមិនអស់។ល។ ព្រមទាំងទុកលំបាក់ប្រជាពលរដ្ឋជាច្រើនត្រូវបានអ្នកសារព័ត៌មានចុះទៅដល់ដើម្បីយកមកផ្សព្វផ្សាយជូនប្រមុខរាជរដ្ឋាភិបាលជ្រាប ដូច្នេះអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ គឺជាបណ្ឌិតយ៉ាងពិតប្រាកដ ពីព្រោះគាត់ដឹងសឹងតែគ្រប់រឿងទៅហើយ វាមិនដូចបណ្ឌិតមួយចំនួនរៀនត្រឹមមួយជ្រុងតូចនោះទេ។

    លោក ហួន រដ្ឋា បានបន្តថា លោកសូមជូនពាក្យទៅបុគ្គលមួយចំនួនដែលប្រមាថអ្នកសារព័ត៌មាននៅក្នុងអំឡុងពេលនេះថា បើចេះស្ទើធ្វើឆ្គួតល្អជាង កុំចេះដឹងត្រឹមកម្រឹតមួយ ហើយទៅអួតសំអែងថាខ្លួនចេះដឹងដល់កម្រឹតដប់ ថ្ងៃនេះលោកអោយបទពិសោធខ្លះទៅកាន់អ្នកទាំងអស់នោះ មុនអ្នកធ្វើការរិះគន់ដល់អ្នកសារព័ត៌មាន សូមអោយយល់ពីវិជ្ជាជីវៈអ្នកសារព័ត៌មាន និងកិច្ចការងារអ្នកសារព័ត៌មានជាមុនសិន បើអ្នកមិនដឹងថា វិស័យសារព័ត៌មានទូលំទូលាយប៉ុណ្ណាផង អ្នកមករិះគន់វិស័យព័ត៌មាន ពិតជាដូចកង្កែបនៅក្នុងអណ្តូតពិតប្រាកដមែន។

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online