សម្ដេច ហ៊ុន ម៉ាណែត ជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជួបជាមួយ អគ្គលេខាធិការអង្គការសហប្រជាជាតិ António Guterres ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី០១ ខែកញ្ញា។
សូមរម្លឹកថា មុនជំនួបនេះកើតឡើង ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៧ ខែសីហា បានប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិ António Guterres អំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបានគូសបញ្ជាក់ថា កម្ពុជាតែងតែគោរពបទឈប់បាញ់ដែលបានព្រមព្រៀងរវាងភាគីទាំងពីរ និងមានភាពអត់ធ្មត់ខ្ពស់បំផុតនៅចំពោះអំពើនៅតែបន្តរំលោភបទឈប់បាញ់ដោយទាហានថៃ។
នៅចំពោះមុខអគ្គលេខាធិការអង្គការសហប្រជាជាតិ, លោក កែវ ឈា បានសម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការទង្វើបង្កហេតុថ្មីៗរបស់ថៃ ជាពិសេស ការដាក់លួសបន្លាថ្មីៗនេះដោយកាត់យកភូមិ បណ្តេញប្រជាជនកម្ពុជាពីផ្ទះសម្បែងរបស់ខ្លួនដែលរស់នៅយូរមកហើយ និងបំផ្លាញផ្ទះសម្បែងរបស់គាត់ដើម។ លោក កែវ ឈា ក៏បន្ថែមថា កម្ពុជាមិនបានប្រើប្រាស់មីនថ្មីៗ ដូចការចោទប្រកាន់ដោយភាគីថៃនោះទេ។ មីននៅកម្ពុជា គឺជាមីនចាស់ដែលសល់ពីសង្គ្រាមស៊ីវិលនៅកម្ពុជា ហើយកម្ពុជា ក៏បានពន្យល់ទៅស្ថាប័ន អ.ស.ប. ពាក់ព័ន្ធរួចហើយដែរ និងបានប្រគល់រូបថតនៃការដាក់រាយបន្លាលួសរបស់ទាហានថៃ កាត់ភូមិអ្នកស្រុកកម្ពុជា និងរូបថតពន្យល់ពីមីនចាស់ និងមីនថ្មី ដែលធ្វើដោយ CMAC ។





