• ពិធីប្រកាសតែតាំងផ្លាស់ប្តូរមុខងារតួនាទី និងភារកិច្ច ជូនដល់នាយទាហាន ចំណុះយោធភូមិភាគទី៤

    ពិធីប្រកាសតែតាំងផ្លាស់ប្តូរមុខងារតួនាទី និងភារកិច្ច ជូនដល់នាយទាហាន ចំណុះយោធភូមិភាគទី៤

    ខេត្តសៀមរាប៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សេចក្តីសម្រេចផ្លាស់ប្តូរមុខងារតួនាទី និងភារកិច្ច ជូនដល់នាយទាហានចំនួន ២១រូប ចំណុះយោធភូមិភាគទី៤ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ។

    ឧត្តមសេនីយ៍ឯក ពៅ ហេង បានថ្លែងការកោតសរសើរជាខ្លាំងដល់ការខិតខំរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលកន្លងមកសម្រេចភារកិច្ចបានយ៉ាងល្អប្រសើ និងបានកសាងស្នាដៃជាច្រើជូនដល់អង្គភាព ជាពិសេសការខិតខំការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ពីការឈ្លានពានរបស់សត្រូវ ។

    ឧត្តមសេនីយ៍ឯក ពៅ ហេង មានប្រសាសន៍ផ្តាំផ្ញើរដល់នាយទាហាន ដែលទើបតែទទួលបានមុខងារតួនាទី និងភារកិច្ចថ្មីនាពេលនេះ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពង្រឹងសមត្ថភាព បង្កើនចំណេះដឹងបន្ថែម អនុវត្តការងារឲ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ ដើម្បីធ្វើឲ្យអង្គភាពមានការអភិវឌ្ឍន៍រីកចំរើន បន្តដឹកនាំសហការសាមគ្គីផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសម្រេចបាននូវសា្នដៃល្អៗជូនអង្គភាព។ ត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងស្មោះត្រង់ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតដ៏ត្រឹមត្រូវយុត្តិធម៌ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ឈ្លាសវ៉ៃ។

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online