• សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីអបអរសាទរខួប៨០ឆ្នាំ បុណ្យឯករាជ្យរបស់វៀតណាម

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីអបអរសាទរខួប៨០ឆ្នាំ បុណ្យឯករាជ្យរបស់វៀតណាម

    (ហាណូយ, វៀតណាម)៖ នៅព្រឹកថ្ងៃអង្គារ ទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមពិធីអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបុណ្យឯករាជ្យរបស់វៀតណាម (២ កញ្ញា ១៩៤៥-២ កញ្ញា ២០២៥)។

    សូមបញ្ជាក់ថា ថ្ងៃទី២ ខែកញ្ញា កាលពី៨០ឆ្នាំមុន នៅលើទីលានបាឌិញ លោក ហូ ជីមិញ ប្រមុខរដ្ឋរបស់វៀតណាម បានប្រកាសពីជោគជ័យជាប្រវត្តិសាស្ត្រនៃការ​ដណ្តើម​​​បានឯករាជ្យពីប្រទេសបារាំង បន្ទាប់ពីការរស់នៅក្រោមនឹមអាណានិគមបារាំង​ប្រ​មាណជា​មួយសតវត្សរ៍។

    ខួប៨០ឆ្នាំនៃការទទួលបានឯករាជ្យ វៀតណាម បានប្រារព្ធពិធីយ៉ាងកងរំពងនៅលើ​ទី​លានបាឌិញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់វៀតណាម និងមេដឹក​នាំ​​ប្រទេសជាមិត្ត ព្រមទាំងប្រជាពលរដ្ឋវៀតណាមរាប់ពាន់នាក់។

    ក្នុងពិធីនេះ ក៏បានបង្ហាញនូវព្យុហយាត្រាកងកម្លាំងប្រដាប់វុធ និងសព្វាវុធនានាក្នុង​វិស័យការពារជាតិរបស់វៀតណាមផងដែរ។ ក្នុងព្យុហយាត្រានេះ ក៏មានការចូលរួមពីសំណាក់កងទ័ពរបស់រុស្ស៊ី ចិន កម្ពុជា និងឡាវផងដែរ៕

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online