ស្នងការនគរបាលខេត្តព្រះវិហារ អញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយរបស់អគ្គស្នងការនគរបាលជាតិ ចែកជូនកងកម្លាំងនគរបាលជាតិ និងកងកម្លាំងខេមរភូមិន្ទ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា

ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងសហការី បានចុះសួរសុខទុក្ខ ព្រមទាំងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ស ស៊ីណា ដើម្បីឧបត្ថម្ភដល់កងកម្លាំងនគរបាលជាតិ និងកងកម្លាំងខេមរភូមិន្ទ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី និងឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ស ស៊ីណា ព្រមទាំងជូនពរឱ្យកងកម្លាំងទាំងអស់ ឆាប់ជាសះស្បើយពីជំងឺ និងឆាប់បានវិលចូលបម្រើអង្គភាព ប្រជាពលរដ្ឋ និងសង្គមជាតិ។
អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ស ស៊ីណា ដែលលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ នាំមកជូនកងកម្លាំងនគរបាលជាតិ និងកងកម្លាំងខេមរភូមិន្ទ សរុបចំនួន ១៤នាក់ ក្នុងនោះ កងកម្លាំងនគរបាលជាតិ ៣នាក់ និងកងកម្លាំងខេមរភូមិន្ទ ១១នាក់ ដោយក្នុងម្នាក់ៗទទួលបាន ថវិកាចំនួន ៤០០,០០០រៀល ភេជ្ជៈ ទឹកសុទ្ធ ទឹកក្រូច និងមីមួយចំនួន៕





