លោក ហួន ច័ន្ទថុនប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បាននិយាយថា ក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានឳកាសផ្តល់ទស្សនៈទានធាតុចូលទៅរាជរដ្ឋាភិបាល ហើយជាគណបក្សនយោបាយតំណាងអោយប្រជាពលរដ្ឋ យើងត្រូវឈ្លៀតយកឳកាសនេះដើម្បីទស្សនៈសម្ខាន់ៗសម្រាប់ការអភិវឌ្ឍន៍ដែលគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ជូនទៅរាជរដ្ឋាភិបាល ដើម្បីជាផ្នែកមួយនៃការអភិវឌ្ឍន៍ជាតិ បំរើផលប្រយោជន៍ប្រជាពលរដ្ឋ។
លោក ហួន ច័ន្ទថុន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បាននិយាយថា វិស័យទេសចរណ៍គឺមានសារៈសំខាន់ណាស់សម្រាប់ជាចលករមួយជំរុញការអភិវឌ្ឍន៍ជាតិ ការបង្កើត ការកែឆ្នៃតំបន់ទេសចរណ៍ធម្មជាតិ ឬកែឆ្នៃ ហើយផ្សព្វផ្សាយអោយពិភពលោកបានដឹង និងអូសទាញភ្ញៀវជាតិនិងអន្តរជាតិទៅលេងកំសាន្ត វិស័យទេសចរណ៍គឺជាឧស្សាហកម្មគ្មានផ្សេង ដែលផ្តល់កំណើនសេដ្ឋកិច្ចជូនពលរដ្ឋ និងប្រទេសជាតិ។
លោក ហួន ច័ន្ទថុន បានបន្តថា ការផ្សព្វផ្សាយតំបន់ទេសចរណ៍គឺមានសារៈសំខាន់ ព្រោះការផ្សព្វផ្សាយតំបន់ទេសចរណ៍បានបង្ហាញអោយភ្ញៀវអន្តរជាតិ អ្នកវិនិយោគ មើលឃើញពីឳកាសវិនិយោគនៅកម្ពុជា បានមើលឃើញពីស្ថេរភាពនយោបាយប្រទេស សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងប្រទេសដែលមានសុខសន្តិភាព ប្រជាពលរដ្ឋមានសុខដុមរមនា រស់នៅដោយសន្តិភាព ធ្វើអោយអ្នកវិនិយោគគ្រប់បណ្តាប្រទេសមានបំណងមករស់នៅ និងវិនិយោគនៅកម្ពុជា។
លោក ហួន ច័ន្ទថុន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច រូបនេះ បានបន្តទៀតថា បន្ទាប់ពីចុះសិក្សាតំបន់ប្រវត្តិសាស្ត្របន្ទាយលង្វែកក្នុងទឹកដីខេត្តកំពង់ឆ្នាំងរួចមក ជាក់ស្តែងនៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ថ្ងៃដដែលនេះ ប្រតិភូគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់ យោបល់ ដែលដឹកនាំដោយលោក ហួន ច័ន្ទថុន ជាប្រធានប្រតិភូ បានចុះសិក្សានៅចំណុចទីតាំងរម្មណីយដ្ឋាន អំពែភ្នំ ដែលជាទីតាំងរម្មណីយដ្ឋានដ៏ល្បីមួយរបស់ខ្មែរ ក្នុងទស្សវត្ត៩០ ហើយក៏មានការបកស្រាយតាមរយៈបទ ចម្រៀងដែលច្រៀងដោយលោក ណុយ វ៉ាន់ណេត ផងដែរ ។
ចំពោះការចុះសិក្សាស្វែងយល់បំពេញបន្ថែម របស់ប្រតិភូ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នាពេល នេះ គឺមានសារៈសំខាន់ណាស់ បើតាមអ្វីដែលលោក ហួន ច័ន្ទថុន បញ្ជាក់ផងនោះ រូបលោកចង់បានការប្រៀប ធៀបយ៉ាងជាក់ស្តែង នៅទីតាំងរម្មណីយដ្ឋានដោយផ្ទាល់ ដើម្បីប្រមូលធាតុផ្សំធ្វើទស្សនៈទានគោរពរាយការណ៍ ជូនសម្តេចធិបតី នាយករដ្ឋមន្ត្រី ទាក់ទិននឹងវិស័យទេសចរ ដែលកំពុងមានជាក់ស្តែង ដែលមិនមែនគ្រាន់តែជាការ អង្គុយលើកៅអីក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ចងម៉ុងរាយការណ៍នោះឡើយ ។
លោក ហួន ច័ន្ទថុន បាននិយាយថា តាមអ្វីដែលលោកយល់ឃើញក្នុងទស្សនៈកិច្ចមួយនេះ គឺថា ទីតាំងរម្មណីយ ដ្ឋាន គឺមិនមានជាទីតាំងប្រវត្តិសាស្ត្រដ៏សម្បើមអ្វីនោះទេ ទីតាំងនេះគឺមានត្រឹមតែវត្តនៅលើកូនភ្នំដ៏តូចមួយ ជុំវិញវត្តមានការរៀបចំសាងផ្នូខ្មោច និងចេតដីយ៍ដូចបណ្តាវត្តធម្មតាប៉ុណ្ណោះ ប៉ុន្តែទីទាំងមួយនេះ បែរជាមានអ្នក
មានលុយមកវិនិយោគធ្វើជាស្ពានយោល និងរៀបចំឲ្យមានទីតាំងអាហារដ្ឋានយ៉ាងច្រើនត្រៀបត្រានៅតាមមាត់ ទឹកស្ទឹង ដើម្បីទទួលភ្ញៀវ ដែលជារូបភាពអូសទាញភ្ញៀវឲ្យចូលមកកំសាន្តប្រកបដោយសេចក្តីសប្បាយបែបប្លែក ចម្លែកអារម្មណ៍រំសាយកង្វល់ ។
លោក ហួន ច័ន្ទថុន បញ្ជាក់ថា ក្នុងកាលៈទេសៈនេះ រូបលោក សូមសំដែងនូវការកោតសសើរចំពោះការរៀបចំ ឆ្នៃប្រឌិតរបស់ម្ចាស់រម្មណីយដ្នាន ដែលបង្កើតសោភ័ណ្ឌកែលំអរចំណុចដែលមាត់ទឹក និងដីធម្មតា ឲ្យក្លាយជា ទីតាំងភ្ញៀវចាប់អារម្មណ៍និងមានបំណងចង់ទៅលេង ដែលអាចនិយាយបានថា ទាំងអស់នេះអាចជាចំណូលមួយ សម្រាប់ជួយទ្រទ្រង់សហគមន៍ទាំងវិស័យព្រះពុទ្ធសាសនា និងសេដ្ឋកិច្ចប្រចាំថ្ងៃរបស់ពលរដ្ឋក្នុងមូលដ្ឋាន ។
លោកហួន ច័ន្ទថុន បញ្ជាក់ទៀតថា ដីព្រៃ និងវត្តធម្មតា ប៉ុន្តែអាចបង្កើតកែឆ្នៃបានទីតាំងទេសចរណ៍ដ៏គួរចាប់ អារម្មណ៍ ផ្ទុយទៅវិញទីតាំងទឹកដីប្រវត្តិសាស្ត្រ បន្ទាយលង្វែកដែលជាទីតាំងចំណេះដឹងក្មេងៗជាច្រើន បានសិក្សា រៀនសូត្រតាមសៀវភៅ និងឯកសារជាច្រើននោះ បែរជានៅពេលបច្ចុប្បន្ននេះត្រូវបានស្ងាត់ឲ្យជ្រងំមិនមាន មនុស្សចាប់អារម្មណ៍ទៅលេង និងបានឃើញដោយផ្ទាល់សោះនោះទេ ។ ទោះជាយ៉ាងណាប្រសិនបើទីតាំងប្រវត្តិ សាស្ត្របន្ទាយលង្វែកនេះ មានមនុស្សបានចូលមកលេងឲ្យបានច្រើន នោះទីតាំងមួយនេះ ពិតអាចមានព្រលឹងព្រ លះ តេជៈនុភាពទទួលបានភ្ញៀវទេសចរណ៍ ហើយក៏អាចផ្តល់នូវសេដ្ឋកិច្ចទ្រទ្រង់ជីវភាពពលរដ្ឋក្នុងមូលដ្ឋានបាន ច្រើន ដែលអាចនិយាយថា បានជួយទាំងការអភិរក្ស និងបង្កើតចំណូលសេដ្ឋកិច្ចជូនពលរដ្ឋផងដែរ ។
ទោះជាយ៉ាងណាក្តី លោក ហួន ច័ន្ទថុនបញ្ជាក់ថា រូបលោក និងព្យាយាមសិក្សាបំពេញបន្ថែមទៀត ទាក់ទិននឹង តំបន់ទេសចរណ៍ជាច្រើនទៀត ដើម្បីប្រមូលធាតុចូល គោរពជូនសម្តេចនាយករដ្ឋមន្ត្រី ប្រមុខរាជរដ្ឋាភិបាល បានជ្រាបជាបន្ត ៕




