• ពិធីគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណៈ ថ្នាក់នាយចំណង់ ជូនសពលោកព្រឹន្ទបាលឯក ប៊ិត ចំរើន

    ពិធីគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណៈ ថ្នាក់នាយចំណង់ ជូនសពលោកព្រឹន្ទបាលឯក ប៊ិត ចំរើន

    នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ លោកអនុសេនីយ៍ឯក អ៊ុំ សុខា មេបញ្ជាការរង ផ្នែកសឹករងអន្លង់វែង តំណាងលោកឧត្ដមសេនីយ៍ត្រី ម៉ូ សឿម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ បានដឹកនាំកម្លាំង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណៈ ថ្នាក់នាយចំណង់ ជូនសពលោក ព្រឹន្ទបាលឯក ប៊ិត ចំរើន យុទ្ធជនក្រុម២ អនុសេនាតូចលេខ១ អនុសេនាធំលេខ២ ផ្នែកសឹករងអន្លង់វែង ដែលបាន ទទួលមរណៈភាពកាលពីវេលាម៉ោង ០៧:២០នាទី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងនោះដែរ ក៏មានការអញ្ជើញចូលរួមពី លោក ងួន ទ្ធីរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកអន្លង់វែង និងក្រុមការងារផងដែរ។
    សពត្រូវបានធ្វើបុណ្យទៅតាមប្រពៃណីនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

    ក្នុងឱកាសដ៏ក្រៀមក្រំបំផុតនេះ លោកមេបញ្ជាការរង ផ្នែកសឹករងអន្លង់វែង បានពាំនាំនូវសារចូលរួមរំលែកទុក្ខ ពីសំណាក់លោកមេបញ្ជាការ ក្នុងនាមថ្នាក់ដឹកនាំ ក៏ដូចជាកងកម្លាំង តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ សូមចូលរួមសម្ដែងនូវមរណៈទុក្ខ ដ៏ក្រៀមក្រំនេះ ព្រមទាំងសោកស្តាយជាពន់ពេក ចំពោះការបាត់បង់យោធិនសំខាន់មួយរូប ដែលកន្លងមកលោកបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចជូនជាតិមាតុភូមិ និងប្រជាជន ទៅតាមបទបញ្ជារបស់ថ្នាក់លើប្រគល់ជូនបានយ៉ាងល្អ។

    ក្នុងនោះដែរ ក៏បាននាំយកនូវ គ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងថវិការវិភាគទានយោធិនមរណៈ និងថវិកាមិត្តជួយមិត្ត របស់តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ សុបចំនួន ១២.៦៧០.០០០រៀល ព្រមទាំងថវិកា របស់លោកអភិបាល នៃគណៈអភិបាលស្រុកអន្លង់វែង និងក្រុមការងារ ចំនួន ២.០៦០.០០០រៀល ជូនគ្រួសារនៃសពដើម្បីចាត់ចែងធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាផងដែរ៕

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online