• ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ ដឹកនាំ​ក្រុម​លេខាធិការដ្ឋាន​សមាគមអតីតយុទ្ធជនកម្ពុជា​ ខេត្ត​កំពង់ធំ​ គោរព​វិញ្ញាណក្ខន្ធ​ ឯកឧត្តម ​ឧត្ដមសេនីយ៍​ឯក​ ច័ន្ទ​ លំផាត់​ នៅ​ខេត្ត​ក្រចេះ​ 

    ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ ដឹកនាំ​ក្រុម​លេខាធិការដ្ឋាន​សមាគមអតីតយុទ្ធជនកម្ពុជា​ ខេត្ត​កំពង់ធំ​ គោរព​វិញ្ញាណក្ខន្ធ​ ឯកឧត្តម ​ឧត្ដមសេនីយ៍​ឯក​ ច័ន្ទ​ លំផាត់​ នៅ​ខេត្ត​ក្រចេះ​

    ខេត្តកំពង់ធំ៖ នៅ​ព្រឹកថ្ងៃ​ទី​ ១៥​ ខែកញ្ញា​ ឆ្នាំ​២០២៥​ ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ ប្រធានសមាគមអតីតយុទ្ធជន​កម្ពុជា​ ខេត្ត​កំពង់ធំ​ បាន​ដឹកនាំ​សហការី​ នៃក្រុម​លេខាធិការដ្ឋាន​សមាគមអតីតយុទ្ធជនកម្ពុជា​ ខេត្ត​កំពង់ធំ​ ទៅ​គោរព​វិញ្ញាណក្ខន្ធ​ឯកឧត្តម​ ឧត្ដមសេនីយ៍​ឯក ​ច័ន្ទ​ លំផាត់​ នាយរង​សេនាធិការ​ចម្រុះ​ អនុប្រធានគណៈកម្មា​ធិការ​ជាតិ​ គ្រប់គ្រង​គ្រោះ​មហន្តរាយ​ និង​ជនិងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជន​កម្ពុជា​ ដែល​បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​ ក្នុង​ជន្មាយុ​ ៦៦​ ឆ្នាំ​ កាល​ពី​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២៥​កន្លងទៅ​ថ្មីៗ​នេះ​ ដែល​ពិធីនេះ​ប្រព្រឹត្ត​ទៅ​នៅ​ សង្កាត់​ក្រចេះ​ ក្រុង​ក្រចេះ​ ខេត្ត​ក្រចេះ​ ។

    ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បាន​ថ្លែង​នូវ​ការ​សោកស្ដាយ​អាឡោះអាល័យ​ជា​ពន់ពេក​ចំពោះ​ការ​បាត់​បង់​ ឯកឧត្តម​ ឧត្ដមសេនីយ៍​ឯក​ ច័ន្ទ​ លំផាត់​ ដែល​ជា​ឥស្សរជន​ដ៍ឆ្នេីមមួយរូប​ដែល​ពោរពេញ​ដោយ​ឆន្ទៈ​ មនសិការ​ ក្នង​បុព្វហេតុ​បម្រើ​ជាតិ​ សាសនា​ និង​ព្រះមហាក្សត្រ​ នៅគ្រប់​កាលៈទេសៈ​ ជា​ពិសេស​ឯកឧត្តម​បាន​អនុវត្ត​ន៍​ភារកិច្ច​ដ៍ឧត្តុងឧត្តមក្នុង​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះ​មហន្តរាយ​នានា​ និងខិតខំ​បម្រើ​បងប្អូន​អតីត​យុទ្ធ​ជន​ប្រកបដោយ​គុណធម៌​ និង​ការយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ។

    ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ និង​សហការី​ បាន​ស្មឹងស្មាត​គោរព​វិញ្ញាណក្ខន្ធ​ និង​បានសូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​គាត់​ បាន​ទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​ ហើយ​និង​បាន​សំណេះ​សំណាល​ ចូល​រួម​រំលែក​ទុក្ខ​ដ៍ក្រៀមក្រំ​ជា​ទី​បំផុត​ជាមួយ​ក្រុម​គ្រួសារ​ ព្រម​ទាំង​បាន​ចូលរួម​ថវិកា​មួយ​ចំនួន​ ក្នុង​ពិធី​បុណ្យសព​នេះ​ផងដែរ​ ។

    ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ និង​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ខេត្ត​កំពង់ធំ​ ព្រមទាំង​អតីត​យុទ្ធ​ជន​ នៅ​ខេត្តកំពង់​ធំ​ សូមគោរពដឹងគុណជានិច្ចចំពោះវីរភាព​ដ៍ថ្លៃ​ថ្លា​ក្នង​ការ​បម្រើ​បុព្វហេតុ​ជាតិ​ សាសនា​ ព្រះមហាក្សត្រ​ និងការ​បម្រើ​អតីតយុទ្ធជន​ ប្រកបដោយ​គុណធម៌​ និង​សូមចងចាំ​ជានិច្ច​ នូវវីរភាពដ៍ថ្លៃថ្លា​នេះ​មិនអាច​បំភ្លេច​បាន​ឡើយ​ ។

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online