• លោក ហួន រដ្ឋា និយាយថា តើទណ្ឌិត សម រង្ស៊ី អាចបង្កើតរដ្ឋាភិបាលក្រៅប្រទេសទៅរួចដែរឬទេ?

     

    នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ លោក ហួន រដ្ឋា ប្រធានសមាគមសហព័ន្ធបណ្តាញព័ត៌មានកម្ពុជា និងជាអ្នកបញ្ចេញទស្សនៈសង្គម និងនយោបាយ បាននិយាយថា ខណៈពេលនេះ អន្តរជាតិមួយចំនួនដែលទទួលព័ត៌មានមិនពិតពីប្រទេសថៃ កំពុងបានសូមទោសកម្ពុជា និងផ្សាយព័ត៌មានពិតដើម្បីស្វែងរកយុត្តិធម៌ជូនកម្ពុជា បែរជាទណ្ឌិត សម រង្ស៊ី លាបពណ៌រដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតរដ្ឋាភិបាលក្រៅប្រទេស។

    លោក ហួន រដ្ឋា បានសំណែងការហួសចិត្តថា នេះជាមហិច្ឆតារបស់ទណ្ឌិត សម រង្ស៊ី ដើម្បីអំណាចផ្ទាល់ខ្លួន មិនខ្វល់អំពីផលប្រយោជន៍័ជាតិ ដែលធ្វើអោយប្រជាពលរដ្ឋជាច្រើនទាំងក្នុងស្រុក និងក្រៅស្រុក បានចាកចេញពីគណបក្សប្រឆាំងមកគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារដែនអធិបតេយ្យភាពជាតិខ្មែរ។

    មហិច្ចតារបស់ទណ្ឌិត សម រង្ស៊ី ដើម្បីកាន់តំណែងជារដ្ឋាភិបាល បើទោះបីជាការបោះឆ្នោតមិនបានជោគជ័យនៅកម្ពុជា និងបានក្លាយទៅជាជនក្បត់ជាតិ ព្រមទាំងបានភៀសខ្លួនទៅរស់ក្រៅប្រទេសដើម្បីគេចចេញពីសម្នាញ់ច្បាប់កម្ពុជា ទណ្ឌិត សម រង្ស៊ី នៅតែមិនភ្លេចបំណងចង់ក្លាយទៅជាអ្នកដឹកនាំរដ្ឋាភិបាល ទណ្ឌិត សម រង្ស៊ី បានឈ្លៀតឳកាសយកស្ថានភាពព្រំដែនកម្ពុជា ថៃ និងព័ត៌មានមិនច្បាស់ការណ៍ផ្សព្វផ្សាយបំភ្លៃការពិត ដើម្បីបានឳកាសបង្កើតរដ្ឋាភិបាលក្រៅប្រទេស អោយខ្លួនបានកាន់តំណែងជារដ្ឋាភិបាលក្រៅប្រទេសតាមបំណង។

    លោក ហួន រដ្ឋា បានបញ្ជាក់ថា មហិច្ឆតារបស់ទណ្ឌិត សម រង្ស៊ី ដែលមិនគិតអំពីផលប្រយោជន៍ជាតិ និងប្រជាជន បានបង្ហាញអោយប្រជាជនទាំងក្នុង និងក្រៅប្រទេស បានឃើញអំពីល្បិចកល់របស់ខ្លួន និងបានចាកចេញពីក្រុមប្រឆាំងដែលមិនបានខ្វល់ពីប្រយោជន៍ប្រជាជន និងប្រយោជន៍ជាតិ មកឈរលើមូលដ្ឋានឧត្តមប្រយោជន៍ជាតិទាំងអស់គ្នា។

    ជាមួយគ្នានេះ លោក ហួន រដ្ឋា ក៏បានដាក់ជាសំណួរ សួរថា តើទណ្ឌិត សម រង្ស៊ី អាចបង្កើតរដ្ឋាភិបាលក្រៅប្រទេសទៅរួចដែរឬទេ? ហើយតើប្រទេសណាដែលទទួលស្គាល់រដ្ឋាភិបាលក្រៅប្រទេសរបស់ទណ្ឌិត សម រង្ស៊ី? សូមសម្លឹងមើលប្រទេសបារាំង សហរដ្ឋអាមេរិក ចិន រុស្ស៊ី អាស៊ាន អឺរ៉ុប និងអង្គការសហប្រជាជាតិ កំពុងយកចិត្តទុកដាក់ និងសហការយ៉ាងខ្លាំងជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងជម្លោះកម្ពុជា ថៃ លើបញ្ហាព្រំដែន។ ប្រទេសបារាំង ចិន អាមេរិក កូរ៉េ ជប៉ុន រុស្ស៊ី និងអាស៊ាន។ល។ កំពុងមានការកើតសរសើដល់ប្រទេសកម្ពុជា ចំពោះការអនុវត្តបទឈប់បាញ់ ព្រមទាំងយកវិធានការផ្លូវច្បាប់អន្តរជាតិមកធ្វើការដោះស្រាយ បើទាំងបីកងទ័ពថៃបានបង្កើតសកម្មភាពរុលចូលមកលើដែនអធិតេយ្យភាពកម្ពុជាគ្រប់វិធីសាស្ត្រក៏ដោយ ក៏កម្ពុជាអាចរក្សាគោលជំហរនេះបាន។

    លោក ហួន រដ្ឋា បានបន្ថែមថា ចំណែកទណ្ឌិត សម រង្ស៊ី បានចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជាថា កាត់ដីដើម្បីដូរសន្តិភាព ធ្វើអោយបាត់បង់ទឹកដី លាបពណ៌គ្រប់ទម្រង់ ហើយសកម្មភាពរបស់ទណ្ឌិត សម រង្ស៊ី នេះបានធ្វើអោយប៉ះពាល់ទៅដល់ការសហចូលរួមខិតខំប្រឹងប្រែងពីប្រទេសអាមេរិក ចិន បារាំង អង្គការសហប្រជាជាតិ និងស៊ានទាំងមូល។ល។ ដែលការខិតខំប្រែងប្រទេសទាំងអស់នោះជាមួយកម្ពុជា ដើម្បីបញ្ជាក់ថា កម្ពុជាមិនបានបាត់បង់ទឹកដីមួយមីលីម៉ែត្រណាឡើងយ។

    លោក ហួន រដ្ឋា ក៏បានបន្តទៀតថា ទន្ទឹមជាមួយគ្នានេះ ខ្ញុំក៏សូមសំណូមពរដល់បងប្អូនជនរួមជាតិ មេត្តាគិតគូរអោយបានច្បាស់មុននឹងជឿលើមនោគមឃោសនារបស់ក្រុមជ្រុលនិយមទណ្ឌិត សម រង្ស៊ី ដែលមិនខ្វល់អំពីប្រយោជន៍ជាតិ និងប្រជាជន ដោយគតិពិចារណារបស់បងប្អូន និងគ្មានអ្នកណាម្នាក់អាចអូសទាញអោយបងប្អូនលង់ជឿតាមគេដោយគ្មានហេតុផលបានឡើយ៕

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online