ឯកឧត្តម ប៊ុន ហុន អញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំ ស្តីពី គណៈកម្មការទទួលបន្ទុកអនុវត្តវិធានការរដ្ឋបាល នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការទទួលបន្ទុកការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំ ស្តីពី គណៈកម្មការទទួលបន្ទុកអនុវត្តវិធានការរដ្ឋបាល នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងឯកឧត្តម តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជាអនុប្រធាន និងសមាជិកនៃគណៈកម្មការនេះ ព្រមទាំងលោក លោកស្រី អភិបាលរង នៃគណៈអភិបាលរាជធានី ខេត្ត រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀតផងដែរ ។
ឯកឧត្តម ប៊ុន ហុន ប្រធានអង្គប្រជុំ បានមានប្រសាសន៍ថាកិច្ចប្រជុំនៅពេលនេះ គឺមានគោលបំណងដេីម្បីពិនិត្យ និងពិភាក្សាទៅលេីរបៀបវារៈចំនួន៤ ចំពោះ គណៈកម្មការទទួលបន្ទុកអនុវត្តវិធានការរដ្ឋបាល នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ។
ក្នុងនោះអង្គប្រជុំបានពិនិត្យ និងពិភាក្សាអំពីផែនការសកម្មភាពរបស់គណៈកម្មការខាងលើនេះសម្រាប់ឆ្នាំ២០២៦ និងទម្រង់បញ្ជីទីតាំងគោលដៅងាយរងគ្រោះបទល្មើសគ្រឿងញៀន និងពិភាក្សាទៅលេីកិច្ចការងារសម្រាប់ត្រីមាសទី៣ ចុងឆ្នាំ២០២៥ នេះ ។
ជាថ្មីម្តងទៀត ឯកឧត្តម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ បានមានប្រសាសន៍បន្តថា គណៈកម្មការនេះនឹងចាប់ផ្តើមអនុវត្តការងារពីពេលនេះទៅ និងបានស្នេីឱ្យក្រុមការងាររដ្ឋបាលនៃគណៈកម្មការទទួលបន្ទុកអនុវត្តវិធានការរដ្ឋបាល ធ្វើការកែសម្រួលផែនការសកម្មភាពឆ្នាំ២០២៦ និងទម្រង់បញ្ជីទីតាំងគោលដៅងាយរងគ្រោះបទល្មើសគ្រឿងញៀន ដោយស្មារតីទទួលខុសត្រូវខ្ពស់ រួចផ្ញើជូនឯកឧត្តម លោកជំទាវ អស់លោក លោកស្រីដែលជាសមាជិក សមាជិកាដើម្បីអនុវត្ត៕









