• កងទ័ពថៃធ្វើសកម្មភាពញុះញុងកងទ័ពកម្ពុជាជាថ្មីនៅថ្ងៃទី៣០ ខែកញ្ញា ដើម្បីបង្កហេតុជាថ្មី លើការឈ្លានពានជាថ្មីនៅតំបន់ប្រឈមភូមិជោគជ័យ…

    កងទ័ពថៃធ្វើសកម្មភាពញុះញុងកងទ័ពកម្ពុជាជាថ្មីនៅថ្ងៃទី៣០ ខែកញ្ញា ដើម្បីបង្កហេតុជាថ្មី លើការឈ្លានពានជាថ្មីនៅតំបន់ប្រឈមភូមិជោគជ័យ…

     

    បន្ទាប់កងទ័ពថៃបានបាញ់ប្រហារមកលើលេនដ្ឋាកងទ័ពកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ និងមានការប្រតិកម្មរបស់អាមេរិក និងម៉ាឡេស៊ី ការបាញ់របស់បងទ័ពថៃត្រូវបានឈប់ ប៉ុន្តែនៅថ្ងៃទ៣០ កញ្ញា ឆ្នាំ២០២៥ កងទ័ពថៃបានយកឧបករណ៍ GPS ដើម្វីវាស់វែងនៅកៀកនៅបង្គោលព្រំដែនកម្ពុជាថៃលេខ៤៦។

     

    យោងតាមប្រភពព័ត៌មានបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥នេះ សកម្មភាពទាហានថៃបាននាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ៤៦ នៅចំការអំពៅ ភូមិជោគជ័យ ឃុំ អូរបីជាន់ ស្រុក អូរជ្រៅ ខេត្ត បន្ទាយមានជ័យ។ ប៉ុន្តែតែត្រូវកងកម្លាំងមិនប្រដាប់អាវុធយេីងរុញចេញមិនអោយមកវាស់បានទេ។

     

    ក្រុមទាហានថៃបានដកថយបន្តិចទៅក្បែរដេីមស្វាយ។ ចំណែកទាហានសៀមមួយក្រុមទៀតចង់ទៅអុកឡុកនៅបង្គោលព្រំដែនលេខ៤៧ ប៉ុន្តែកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋយើងត្រៀមខ្លួនជានិច្ចដើម្បីការពារបូរណភាពទឹកដី ។ នេះជាសកម្មភាពញុះញុងបង្ករហេតុជាថ្មីរបស់ទាហានថៃ រំលោភបំពានមកលេី បូរណភាពទឹកដីកម្ពុជា និងបានរំលោភបទឈប់បាញ់គ្នាផងដែរ។

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online