• ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

    ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

    ព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។

    ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានរាយការណ៍ អំពីស្ថានភាព លក្ខណៈភូមិសាស្ត្រខេត្ត កិច្ចការងារ ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ កិច្ចប្រតិបត្តិការ ព្រមទាំងរចនាសម្ព័ន្ធ ស្ថានភាពកងកម្លាំងនគរបាលខេត្តកំពង់ធំ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តមប្រធានគណៈអធិបតី ព្រមទាំងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ អញ្ជើញជាអធិបតីភាព នាឱកាសនេះ ។

    លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ បានរំលេចអំពី ស្នាដៃ គុណបំណាច់របស់កងកម្លាំង រយៈពេលកន្លងមក សម្រេចបានជោគជ័យជាបន្តបន្ទាប់ ក្នុងបេសកកម្មការពារជាតិមាតុភូមិ នាឱកាសប្រារព្ធពិធីបុណ្យជាតិ និងអន្តរជាតិ ជាពិសេសខេត្តរៀបចំពិធីសំខាន់ៗ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ។

    ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិជូនចំពោះកងកម្លាំងនគរបាល ដែលលះបង់កម្លាំងកាយចិត្ត សេចក្ដីផ្ទាល់ខ្លួន អនុវត្តតួនាទី ភារកិច្ច ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ។

    ឯកឧត្តម ថ្លែងកោតសរសើរ ចំពោះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដែលប្រមូលផ្ដុំកងកម្លាំង ប្រកបដោយភាពអង់អាចក្លាហាន និងបានត្រៀមលក្ខណៈរួចជាស្រេច ចំពោះសម្ភារ មធ្យោបាយ រង់ចាំអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ការពាបូរណភាព រអធិបតេយ្យភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ។

    ជាកិច្ចចុងក្រោយ ឯកឧត្ដម ឧត្តមសេនីយ៍ឯក មួង សុធា បានប្រគល់អំណោយដែលជាការឧបត្ថម្ត ដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ស ស៊ីណា ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ រួមមាន÷
    ១.ថវិកាចំនួន ១៦០,០០០,០០០រៀល,២.អង្ករចំនួន ០៤ តោន, ៣.ទឹកបរិសុទ្ធ ២០០ កេស, ៤.មី ៥០ កេស,៥.ត្រីខ ២០ កេស៕

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online