• អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​ត្រូវបានផ្តល់ ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក

    អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​ត្រូវបានផ្តល់ ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក

    ខេត្តកំពង់ស្ពឺ​៖ នៅថ្ងៃទី២​ ខែកញ្ញា​ ឆ្នាំ២០២៥
    ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន មេបញ្ជាការរង នាយសេនាធិការ​ យោធភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លា​ សម្រាប់ខែកញ្ញា​ ឆ្នាំ២០២៥​ របស់ សម្តេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែ​ត​ និងលោកជំទាវ​បណ្ឌិត ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក រួមមាន អង្ករ​ ប្រេងឥន្ធន:​ និងថវិកា សម្រាប់ទ្រទ្រង់សាលា យោធាចារ្យ និងគ្រូគ្រប់គ្រង​ ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ។

    ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន បានលេីកឡេីងពីការផ្តាំផ្ញេីសួរសុខទុក្ខ​ របស់សម្តេច​ និងលោកជំទាវ​ ជូនចំពោលោកនាយក​ នាយករង​ យោធាចារ្យ​ គ្រូគ្រប់គ្រង​ និងបុគ្គលិកសាលាទាំងអស់។ ក្នុងនោះដែរ​ លោកឧត្តមសេនីយ៍​ បានរំលឹកពីការយកចិត្តទុកដាក់​ខ្ពស់​ជាប្រចាំ​ របស់សម្តេច​មហាបវរធិបតី និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ​ អំពីជម្លោះព្រំដែនជាមួយប្រទេសថៃ​ ជូនចំពោះយោធាចារ្យ​ គ្រូគ្រប់គ្រង​ បុគ្គលិកសាលាផងដែរ។

    ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន បានរំលឹក​ដល់ថ្នាក់ដឹកនាំសាលា​ គណៈកម្មការ ធ្វេីយ៉ាងណា​ យកថវិកា​ អង្ករ​ ប្រេងឥន្ធនៈទាំងនេះ​ ទៅប្រេីប្រាស់ប្រកបដោយប្រសិទ្ធភាព​ និងតម្លាភាព​ ព្រមទាំងរំលឹកដល់យោធាចារ្យ​ គ្រូគ្រប់គ្រង​ បុគ្គលិកសាលាទាំងអស់​ សូមឲ្យប្រឹងប្រែងបំពេញភារកិច្ច​ ថែរក្សាសុខភាពឲ្យបានល្អ​ ដេីម្បីឆ្លេីយតបការយកចិត្តទុកដាក់ខ្ពស់របស់សម្តេច​ និងបម្រេីការងារហ្វឹកហ្វឺនប្រកបដោយប្រសិទ្ធភាព។

    យោធាចារ្យ​ គ្រូគ្រប់គ្រង បុគ្គលិកទាំងអស់​ មានសេចក្តីរីករាយ​ជាខ្លាំង ហេីយប្តេជ្ញាអនុវត្តភារកិច្ចឲ្យបានល្អ​ និងគាំទ្រការដឹកនាំប្រកបដោយគតិបណ្ឌិត​ របស់សម្តេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ ព្រមទាំង​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេច​ និងលោកជំទាវ​ ព្រមទាំងបុត្រាបុត្រី​ ឲ្យជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការគឺ​ អាយុ​ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡេីយ។

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online