• ចាំមើលថៃច្រាស់ច្រាលរបៀបមិចទៀត ក្រោយលោក Thomas Andrewsជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធមនុស្សនៅកម្ពុជា បំភ្លឺបែបនេះ។

    នៅថ្ងៃទី០៧​ ខែសីហា ឆ្នាំ២០២៦នេះ លោក ហួន​ រដ្ឋា បានលើកឡើងជុំសកម្មភាពនយោបាយថៃកំពុងភ័យខ្លាចច្បាប់អន្តរជាតិ បន្ទាប់លោក Thomas Andrews បានធ្វើការបំភ្លឺឆ្លើយតបទៅថៃវិញ។

     លោក ហួន រដ្ឋា លើកឡើងថា  ថៃច្រាស់ច្រាលបន្ទាប់ពីលោក Thomas Andrewsជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធមនុស្សនៅកម្ពុជា បានធ្វើការបកអាក្រាត ទង្វើយោធាថៃ ដែលឈ្លានពានទឹកដីកម្ពុជា និងបានបង្កទុក្ខទោម្នេញមកលើប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺនគ្រួសារ។

     នៅក្នុងសេចក្តីថ្លែងក្នុងសន្និសិទ្ធសារព័ត៌មាន លោក Thomas Andrewsបានលើកឡើងអំពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានចែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋស៊ីវិលត្រូវតែទទួលការអនុញ្ញាតអោយវិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបមុខរបរចិញ្ចឹមជីវិតរបស់ពួកគេវិញដោយសនិ្តភាព និងគ្មានការរារាំង។

     លោក ហួន រដ្ឋា បានបន្តបន្ថែមទៀតថា នៅក្នុងសន្និសិទ្ធសារព័ត៌មាននេះ លោក Thomas Andrewsក៏បានបញ្ជាក់អំពីច្បាប់អន្តរជាតិផងដែរថា ជនភៀសសឹកដោយសារជម្លោះប្រដាប់អាវុធ មានសិទ្ធវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញ និងចំណុចជាច្រើនទៀតដែលបង្ហាញថា យោធាថៃបានរំលោភសិទ្ធមនុស្សលើប្រជាពលរដ្ឋកម្ពុជា។

     ជុំវិញសេចក្តីថ្លែងការរបស់លោក Thomas Andrews នេះ បានធ្វើអោយប្រទេសថៃទាំងមូលមានការជ្រួលច្របល់យ៉ាងខ្លាំង ហើយបានបញ្ចេញមន្ត្រីជាន់ខ្ពស់របស់ខ្លួនចេញសារបដិសេធនូវសេចក្តីថ្លៃការរបស់លោក Thomas Andrews ជាបន្តបន្ទាប់។

     លោក ហួន រដ្ឋា បានបន្តអោយដឹងទៀតថា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ថ្មីៗនេះ លោក Thomas Andrews បានចេញសារបំភ្លឺជុំវិញការប្រតិកម្មរបស់ថៃ លោក Thomas Andrews​ បានបញ្ជាក់ថា មុនពេលចេញសេចក្តីថ្លែងការណ៍ លោកបានចេញសេចក្តីព្រាងរបស់លោក ទៅកាន់ប្រទេសថៃពីថ្ងៃមុនរួចហើយ ទើបលោកបានចេញសេចក្តីថ្លែងការផ្លូវការណ៍។ ទោះយ៉ាងលោក Thomas Andrews នៅតែជឿជាក់ថា លោកនឹងអាចសហការជាមួយរដ្ឋាភិបាលថៃ និងកម្ពុជា ដើម្បីលោកបានបញ្ចប់បេសកកម្មរបស់លោកក្នុងពេលឆាប់ៗខាងមុខ។

     លោក ហួន រដ្ឋា បានបញ្ជាក់ថា យ៉ាងក្រដាស់ខ្ចប់ភ្លើងមិនជិតទេ ថៃបានឈ្លានពានកម្ពុជា រំលោភយកដីកម្ពុជា កម្ទេចផ្ទះសម្បែងពលរដ្ឋកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ព្រមទាំងធ្វើបាបទុក្ខទោម្នេញដល់ប្រជាពលរដ្ឋកម្ពុជា មិនអោយវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងប្រកបរបរចិញ្ចឹមជីវិតវិញបាន។

    ពេលនេះអន្តរជាតិចាប់ផ្តើមបើកការស៊ើបអង្កេតស្រាវជ្រាវ លើករណីសង្គ្រាមរបស់ថៃមកលើកម្ពុជាហើយ មិនយូរទេកម្ពុជានិងទទួលបានភាពយុត្តិធម៌ ហើយថៃនឹងទទួលបាបកម្មនូវអ្វីដែលថៃបានសាង។

    នៅក្នុងសម័យកាលពិភពលោកមានសណ្តាប់ធ្នាប់ មិនប្រាកដថាប្រទេសតូចត្រូវចាញ់ប្រទេសធំនោះទេ ការឈ្នះចាញ់ក៏មិនប្រាកដថាឈ្នះនៅលើចុងកាណុងដែរ ការឈ្នះគឺស្ថិតនៅលើច្បាប់អន្តរជាតិ ដែលពិភពលោកបានរៀបចំដើម្បីការពារសណ្តាប់ធ្នាប់ប្រទេសនីមួយៗ។

    ពេលនេះបានបង្ហាញច្បាស់ជាបណ្តើរៗហើយថា ការអត់ធ្មត់ នយោបាយស្ងាត់តែមិនស្ងៀមកំពុងបានផ្លែផ្កាជាបណ្តើរៗហើយដែរ ដូច្នេះយើងត្រូវរួបរួមគ្នាបន្តទៀតដើម្បីឈ្នះសត្រូវរបស់យើង៕

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online