• សាហាវណាស់លោកអើយ ខ្លួនប៉ូលីសបើកផឹកស្រាស្រវឹងរថយន្តបុករះបន្តកន្ទុយ នៅមុខក្រសួងមហាផ្ទៃបណ្តាលអោយមនុស្សប្រុសម្នាក់បានស្លាប់ និងរបួសជាច្រើនអ្នក….

    សាហាវណាស់លោកអើយ ខ្លួនជាមន្ត្រីប៉ូលីសដែលតែងតែអនុវត្តលើការហាមប្រាមមិនអោយប្រជាពលរដ្ឋផឹកស្រាមានជាតិស្រវឹងក្នុងពេលបើកបរ ដែលងាយក្នុងការបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍ទី១៥ម្សិលមិញនេះ បានបង្កគ្រោះថ្នាក់ចរាចរណ៍បុករះនៅបណ្ដោយផ្លូវព្រះនរោតម្ដ មុខក្រសួងមហាផ្ទៃ បង្កអោយមានអ្នករបួស និងអ្នកស្លាប់នៅនឹងកន្លែងកើតហេតុភ្លាម។
    យោងតាមប្រភពបានអោយដឹងថា ជនបង្កជាអ្នកបើករថយន្ដជាមន្ត្រីប៉ូលីសនៃស្នងការនគរបាលរាជធានីភ្នំពេញ មានឈ្មោះ ហ៊ុន ហេង មានតួនាទីជា នាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើករថយន្ត Lexus RX 330 ពណ៌ទឹកមាសយ៉ាងលឿន ចុះពីលើស្ពានអាកាស រួចបុករះលើកង់បីចំនួន៤គ្រឿង និងរថយន្តចំនួន១គ្រឿងជាបន្តបន្ទាប់ បណ្តាលអោយមនុស្សបានស្លាប់នៅនឹងកន្លែងកើតហេតុ ដែលមានឈ្មោះ រៀន សុនឿន ភេទប្រុស មានអាយុ៤៩ឆ្នាំ ស្នាក់នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងផ្សេងទៀតរបួស។
    តាមប្រភពព័ត៌មានបានអោយដឹងទៀតថា ជនបង្កគឺជាមន្ត្រីប៉ូលីសមានឋានៈជាវរសេនីយ៍ឯក ហ៊ុន ហេង ដែលជាអ្នកបើករថយន្ដបង្កអោយមានគ្រោះថ្នាក់នេះ ត្រូវបានកម្លាំងនគរបាលចខណ្ឌចំការមន ឃាត់ខ្លួនបានភ្លាមៗ និងបញ្ជូនបន្តឲ្យកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត។
    គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍បុករះនេះដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ ព្រះនរោត្តម ខាងមុខក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងករណីបុករះនេះ បណ្ដាលឲ្យបុរសអ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់បាត់បង់ជីវិត និងខូចខាតម៉ូតូ១គ្រឿង កង់បីឥណ្ឌា ៤គ្រឿង និងរថយន្តព្រុស១គ្រឿង និងអ្នករងរបួសផ្សេងទៀត។ ទោះបីយ៉ាងណា ករណីនេះមន្ត្រីនគរបាលនៅមិនទាន់បញ្ជាក់ពីមូលហេតុនៃការផ្ដើមឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍នេះនៅឡើយទេ៕

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online