បុរស់ពីរនាក់ដែលមិនស្គាល់អត្តសញ្ញាណ បានចូលផឹកស៊ីនៅហាងចិនមួយកន្លែង បានកើតជាជំលួសជាមួយថៅកែចិន និងបានប្រើអំពើហឹង្សាវាយតប់គ្នាជាមួយថៅកែហាងជាជនជាតិចិនឡើងពោងមុខមាត់ ខ្ទេចខ្ទីសម្ភារៈជាច្រើននៅក្នុងហាង។
យោងតាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុបុរស២នាក់បានចូលផឹកនៅស៊ីហាងចិនមួយកន្លែង ដែលជាទីតាំងមូយចាស់ដូចសមមួយដង ក្នុងអំឡុងពេលផឹកស៊ីនោះ ដោយបុរស់ទាំង២នាក់ខាងលើ ត្រូវជាមូយចាស់របស់ហាង ក៏បានបបួលថៅកែហាងជាជនជាតិចិនមកអង្គុយផឹកស៊ីជាមួយគ្នាផងដែរ។
ប្រភពបានអោយដឹងបន្ថែមថា ពេលផឹកស៊ីបានបញ្ចប់ បុរស់ទាំងពីរនាក់ក៏បានអោយថៅកែគិតលុយ និងទូទាត់តាមរយៈឃ្យូអរកូដ ហើយបុរស់ទាំង២នាក់នោះ ក៏បាញ់លុយតាមឃ្យូអរកូដធម្មតា ប៉ុន្តែឃ្យូអរកូតនោះមានចំនួន២ គឺគណនីABA និងគណនីអេស៊ីលីដាមួយ ដោយគណនី ABA ជារបស់ជនជាតិចិនថៅហាង ហើយគណនីអេស៊ីលីដាត្រូវជារបស់ប្រពន្ធថៅកែហាងប៉ុន្តែប្រពន្ធថៅកែមិនបាននៅហាងនោះទេ ទើបបង្កឲ្យមានជំលួសដោយសារបុរស់ទាំង២នាក់ទូទាត់ប្រាក់បាញ់លុយចូលកុងប្រពន្ធថៅកែហាង។
ប្រភពបន្តទៀតថា បន្ទាប់ពីបុរស់ទាំងពីរបាញ់លុយចូលទៅគណនីប្រពន្ធថៅកែហើយ ស្រាប់តែថៅកែហាងជនជាតិចិននោះ មានការខឹងស្របារ ព្រោះតែរឿងលុយបានបាញ់ខុសចូលកុងប្រពន្ធរបស់គាត់ បានបង្កើតឲ្យមានការឈ្លោះប្រកែកគ្នា ខណៈភ្ញៀវទាំង២នាក់នោះមានស្ថានភាពស្រវឹងផងនោះ បានប្រើអំពើហិង្សានាំគ្នាវាយថៅកែជនជាតិចិន បណ្តាលអោយមុខពោង និងវាយរបស់របររាយប៉ាយពេញហាង ផ្អើលសមត្ថកិច្ចជួយអន្តរាគមន៍ កាលពីវេលាម៉ោង ០១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពពត៌មានបន្តបន្ថែមទៀតថា ថៅកែហាងជនជាតិចិនបានចេះភាសាខ្មែរតិចៗ បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ ម៉ូយចាស់គាត់មានគ្នា២នាក់ ធ្លាប់ចូលផឹកស៊ីជាច្រើនដងមកហើយ លុះពួកគាត់នាំគ្នាចូលផឹកស៊ីអស់ជាច្រើនម៉ោង ភ្ញៀវជាម៉ូយចាស់បានហៅគាត់ផឹកជាមួយផងដែរ លុះដល់ម៉ោងឈប់ផឹក ហើយបានគិតលុយផងនោះ គាត់បានបញ្ជាក់ប្រាប់ថា គណនីទូទាត់មាន២ ដោយគណនីរបស់គាត់ធនាគារ ABA ចំណែកគណនីប្រពន្ធគាត់ធនាគារអេស៊ីលីដា ភ្ញៀវបានបាញ់លុយចូលកុងអេស៊ីលីដា ប្រពន្ធរបស់ថៅកែ ដែលមិននៅកន្លែងកើតហេតុ។
បន្ទាប់មកថៅកែចិនខាងលើ បានខឹងទៅលើភ្ញៀវជាម៉ូយចាស់ក៏ឈ្លោះប្រកែកគ្នាទៅវិញទៅមក ជាមួយម៉ូយចាស់រហូតឈានដល់ភ្ញៀវទាំង២នាក់ បានវាយទៅលើថៅកែចិន បណ្តាលអោយប៉ោងមុខ និងវាយរបស់របរមានតុ កៅអី ព្រមទាំងផើងផ្ការាយប៉ាយពេញហាង ហើយភ្ញៀវជាជនបង្កខាងលើ បាននាំគ្នាគេចខ្លួនបាត់ស្រមោល ទើបកម្លាំងនគរបាលប៉ុស្តិ៍បានមកដល់កន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍មានលោកនាយប៉ុស្តិ៍មកផ្ទាល់ ផងនោះបាននាំជនរងគ្រោះជាថៅកែចិនយកទៅសួរនាំនឹងទទួលបណ្តឹងជនរងគ្រោះផងដែរ។
ប្រជាពលរដ្ឋដែលបានដឹងហេតុការនេះបានប្រាប់ថា មិនដឹងថា ជាកំហុសភ្ញៀវឬជាកំហុសថៅកែ បើគណនីមាន២ ហើយបាញ់លុយគណនីប្រពន្ធថែកែដែលមិននៅ ធ្វើអោយថៅកែមិនអាចពិនិត្យលុយបានចូលឬនៅ ចំណែកមូយចាស់ធ្លាប់ទៅផឹកស៊ីនៅកន្លែងនោះច្រើនដងមកហើយ ការទូទាត់ក្នុងគណនីឃ្យូអរកូដ មិនបានដឹងថា គណនីនោះនៅប្រពន្ធឬនៅប្តីនោះទេ ហើយបានទូទាត់រួចដែរ ទើបធ្វើឲ្យប្រជាពលរដ្ឋមានការហួសចិត្តថា មិនដឹងថាខាងណាជាអ្នកខុសនោះទេ?៕




