• ហួសចិត្តទៀតហើយ បុរស់ជនជាតិចិនម្នាក់ បានផឹកស៊ីស្រវឹង ហាក់ដូចជាបែកថ្នាំ បានស្រែកច្រងែងច្រងាងនិងបង្កអោយមានការភ្ញាក់ផ្អើលទាំងយប់

    ហួសចិត្តបុរស់ជនជាតិម្នាក់ ផឹកស៊ីស្រវឹងបានស្រែករយូរយ៉ា និងធ្វើសកម្មភាពច្រងែងច្រងាង នៅទីសាធារណៈ និងលើដងផ្លូវ បង្កអោយមានការភ្ញាក់ផ្អើលទាំងយប់ នៅក្រុងព្រះសីហនុ ដែលគេមើលទៅហាក់ដូចជាបែកថ្នាំយ៉ាងអញ្ចឹង។
    តាមប្រភពព័ត៌មាន បានអោយដឹងថា បុរស់ជាជនជាតិចិនហាក់ដូចជាមានស្ថានភាពស្រវឹងបន្តិច ឬបែកថ្នាំបន្តិច មិនដឹងនោះទេ ប៉ុន្តែនៅពេលនោះគាត់បានធ្វើសកម្មភាពបង្កអោយមានភាពអសន្តិសុខ និងបានទៅលុតជង្គង់និងធ្វើកាយវិការនៅលើដងផ្លូវសាធារណៈ ចំពោះមុខរថយន្តដែលគេកំពុងធ្វើដំណើរ។
    ប្រភពបានបន្ថែមថា មើលទៅគាត់ដូចជាកំពុងមើលឃើញឋានព្រះឥន្នហើយ ឬកំពុងចាប់ផ្កាយក៏ថាបាន ដែលសកម្មភាពនេះ បានកើតឡើងនៅខាងមុខសណ្ធាគា ស៊ីហ៊ូខេត្តព្រះសីហនុ។
    មតិសាធារណៈបាននិយាយថា គាត់បានស្រែកឡូឡា ព្រមទាំងកាក់រថយន្តគេកំពុងធ្វើដំណើរលើផ្លូវសាធារណៈ ធ្វើកាយវិការដែលមិនសមរម្យ ប្រហែលជាគាត់កំពុងបេះផ្កាយហើយមើលទៅ គួរតែមានជណ្តើរដាក់អោយដើម្បីបេះផ្កាយ ព្រោះបើមិនដូច្នេះទេ គាត់ធ្វើសកម្មភាពឡូឡា និងប៉ះពាល់ដល់អ្នកដ៏ទៀត។
    មតិសាធារណៈមានការហួសចិត្តទៀតថា មួយរយៈចុងក្រោយសកម្មភាពបង្កើតរឿងផ្លែកៗក្នុងសង្គមទោះរឿងនោះតូចក្តីឬធំក្តី នោះគឺជនជាតិចិន ដែលធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ដែលឃើញថា ពេលខ្លះសិទ្ធសេរីភាពជនជាតិចិន ជាជនអន្តោប្រវេសន៍ចង់មានឥទ្ធពលខ្លាំងនៅកម្ពុជា។

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online