• ១៦ ឧសភា ២០២៥

    បុរស់ពីរនាក់ដែលមិនស្គាល់អត្តសញ្ញាណ បានចូលផឹកស៊ីនៅហាងចិនមួយកន្លែង បានកើតជាជំលួសជាមួយថៅកែចិន និងបានប្រើអំពើហឹង្សាវាយតប់គ្នាជាមួយថៅកែហាងជាជនជាតិចិនឡើងពោងមុខមាត់ ខ្ទេចខ្ទីសម្ភារៈជាច្រើននៅក្នុងហាង។ យោងតាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុបុរស២នាក់បានចូលផឹកនៅស៊ីហាងចិនមួយកន្លែង ដែលជាទីតាំងមូយចាស់ដូចសមមួយដង ក្នុងអំឡុងពេលផឹកស៊ីនោះ ដោយបុរស់ទាំង២នាក់ខាងលើ […]

    ១៤ ឧសភា ២០២៥

    រថយន្ត១គ្រឿងដឹកប្រេងខ្មៅ ជាច្រើនធុង ខណៈកំពុងបើកបរលឿន ស្រាប់តែវាក់ជាមួយរថយន្តច្រើនគ្រឿងកំពុងឈប់រង់ចាំឆ្លងផ្លូវនៅខាងមុខ ហើយបុរសអ្នកបើកបរបានកាច់ចង្កូតគេចចេញទៅខាងឆ្វេងដៃឡើងលើខឿនចិញ្ចើមផ្លូវ ។ បន្ទាប់មកក៏ជ្រុលទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្ដាលឲ្យបាក់អស់១ប្រឡោះតែម្ដង រថយន្តបង្កហេតុខាងលើនោះម៉ាកKIA ពណ៍ខៀវពាក់ស្លាកលេខភ្នំពេញ2F-7329 […]

    ១២ ឧសភា ២០២៥

    បុរសម្នាក់ខឹងគេផឹកស៊ីចាក់ធុងបាស់ឮៗ នៅបន្ទប់ជួលក្បែរគ្នា ទៅឃាត់មិនអោយចាក់ ស្រាប់តែទាស់ពាក្យសម្តីគ្នាវាយស្ត្រីម្នាក់ បណ្តាលអោយដួលបោកទៅនឹងថ្មចាក់សាប រងរបួសបែកក្បាលធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនតាមម៉ូតូកង់បី ទៅសង្គ្រោះនៅមន្ទីពេទ្យ(សូវៀត)ហៅមន្ទីពេទ្យរស្សី ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ […]