• ឧកញ៉ា តែ តាំងប៉ ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល FASMAC ចូលជួបសម្ដែងការគួសមជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតចិន និងជួបពិភាក្សាការងារជាមួយ ឯកឧត្តមអគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា

    ឧកញ៉ា តែ តាំងប៉ ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល FASMAC ចូលជួបសម្ដែងការគួសមជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតចិន និងជួបពិភាក្សាការងារជាមួយ ឯកឧត្តមអគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា

    ឧកញ៉ា តែ តាំងប៉ ប្រធានសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្ដេចតេជោ បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាលចូលជួបសម្ដែងការគួសមជាមួយ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម Zhao Haiyan អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា។

    ក្នុងជំនួបនោះ ឧកញ៉ា តែ តាំងប៉ ប្រធានគណៈប្រតិភូ បានលើកជាសំណើជូនទៅភាគីចិន រួមមាន៖ ការស្នើសុំភាគីចិនក្នុងការជួយផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏ដូចជាការលើកទឹកចិត្តបន្ថែមដល់ការវិនិយោគកែច្នៃផលិតផលកសិកម្មក្នុងស្រុក ដើម្បីអាចជួយជំរុញបន្ថែមនូវការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។
    ភាគីកម្ពុជាក៏បានស្នើសុំភាគីចិន ជួយសម្រួលបន្ថែមដល់ការផ្ដល់ទិដ្ឋាការដល់ប្រជាពលរដ្ឋខ្មែរអោយកាន់តែមានភាពងាយស្រួលបន្ថែមទៀតផងដែរ។

    ជាលទ្ធផល ភាគីចិន តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា បានឆ្លើយតបជាវិជ្ជមានចំពោះករណីសម្របសម្រួលបែបបទទិដ្ឋាការ ដោយបានបញ្ជាក់ថានាពេលបច្ចុប្បន្ន ខាងចិនបានផ្ដល់ទិដ្ឋាការដល់ប្រជាជនខ្មែរចំនួនប្រមាណ ៤០០នាក់ ក្នុងមួយថ្ងៃ ហើយប្រជាជនខ្មែរក៏អាចស្នើសុំទិដ្ឋាការតាមរយៈប្រព័ន្ធអនឡាញ។ ពិសេសភាគីចិនបានបញ្ជាក់ថា ចិន និងកម្ពុជា កំពុងធ្វើកិច្ចសហការជាមួយគ្នាដើម្បីឈានដល់ការលើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរផងដែរ។

    ទន្ទឹមនឹងនេះ សម្រាប់កិច្ចការបណ្ដុះបណ្ដាលបច្ចេកទេសសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ភាគីចិន ក៏បានឆ្លើយតបដោយវិជ្ជមានចំពោះសំណើរបស់ FASMEC និងស្វាគមន៍ចំពោះការចែករំលែកព័ត៌មាន និងបច្ចេកទេសផ្សេងៗ ដើម្បីជំរុញដល់សេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ដែលមានចំណងជាមិត្តភាពដែកថែបជាមួយគ្នា៕⁩

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online