ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបលោកជំទាវ Sun Meijun ពិភាក្សាទ្វេភាគីត្រៀមបើកទីផ្សារសម្រាប់កសិផលកម្ពុជាទៅទីផ្សារប្រទេសចិន

ប៉េកាំង, ៣១ សីហា ២០២៥ – នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥, ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជួបជាមួយ លោកជំទាវ Sun Meijun រដ្ឋមន្ត្រីអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងប៉េកាំង។
កិច្ចពិភាក្សាបានផ្តោតលើការពង្រឹងសហប្រតិបត្តិការទ្វេភាគី ការសម្របសម្រួលស្តង់ដារនាំចេញនិងនាំចូល និងការត្រៀមបើកទីផ្សារសម្រាប់កសិផលកម្ពុជាទៅទីផ្សារប្រទេសចិន។ ការជួបនេះជាឱកាសសំខាន់ក្នុងការកសាងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងចិន ដើម្បីអភិវឌ្ឍវិស័យកសិកម្ម និងទីផ្សារនាំចេញរបស់ប្រទេស។





