• រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស ធ្វើបទបង្ហាញ ៣ចំណុច ជូនដល់សមាជិកអង្គទូតបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា អំពីការវិវត្តថ្មីៗនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ………

    រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស ធ្វើបទបង្ហាញ ៣ចំណុច ជូនដល់សមាជិកអង្គទូតបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា អំពីការវិវត្តថ្មីៗនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ
    ………

    នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំការធ្វើបទបង្ហាញអំពីការវិវត្តថ្មីៗនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ដល់សមាជិកអង្គទូតបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជាជាច្រើនរូបដែលបានចូលរួមស្តាប់។

    បទបង្ហាញបានលើកពី (១) ខ្លឹមសារនៃកិច្ចប្រជុំពិសេសស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលសម្រេចបានការឯកភាពលើបទឈប់បាញ់ នៅថ្ងៃទី២៨កក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ាប្រទេសម៉ាឡេស៊ី (២) លទ្ធផលល្អប្រសើរនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី (៣) ការព្រួយបារម្ភរបស់កម្ពុជាលើកំណើនហានិភ័យចំពោះបទឈប់បាញ់ដ៏សែនផុយស្រួយ ដោយសារតែមានការអនុវត្តសកម្មភាពជាច្រើនរួមទាំង ការរាយបន្លាលួស និងការចលនាកម្លាំង ផ្ទុយនឹងលក្ខខណ្ឌបទឈប់បាញ់។

    លោកជំទាវបានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ថាកម្ពុជាបានដាក់មីនថ្មីពាក់ព័ន្ធនឹងករណីផ្ទុះមីនប្រឆាំងមនុស្ស ដែលបានប៉ះពាល់ដល់អាយុជីវិត និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចបាននូវសន្តិភាព និងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមសន្តិវិធី។ លោកជំទាវ អ៊ាត សោភា ក៏បានលើកឡើងផងដែរអំពីលទ្ធផលនៃជំនួបក្រៅផ្លូវការ (Tea Chat) រវាងរដ្ឋមន្រ្តីការបរទេសចិន កម្ពុជា និងថៃ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង នៅក្រុង Anning ខេត្តយូណាន ប្រទេសចិនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។

    On the afternoon of 15 August 2025, at the Head Office of the Ministry of Foreign Affairs and International Cooperation, Her Excellency Eat Sophea, Acting Minister of Foreign Affairs and International Cooperation, led a meeting to brief members of the Diplomatic Corps and UN agencies in Cambodia on the latest developments in the Cambodia-Thailand border situation, including (1) the essence of the Special Meeting on the current situation between Cambodia and Thailand that reached an agreement on a ceasefire on 28 July 2025 in Putrajaya, Malaysia; (2) the positive outcome of the extraordinary meeting of the Cambodia-Thailand General Border Committee (GBC) on 7 August 2025 in Malaysia; and (3) Cambodia’s concerns over the increased risk to the fragile truce, in light of several inconducive activities, including laying barbed wire and movement of forces which harm mutual trust and contrary to the terms of the ceasefire.

    Her Excellency Eat Sophea totally rejected the allegation that Cambodia had laid new landmines and reaffirmed Cambodia’s commitment to achieving peace and peaceful resolution to the Cambodian-Thailand border dispute. Her Excellency Eat Sophea also touched on the outcome the Tea Chat Meeting participated by the Foreign Ministers of Cambodia-China-Thailand on the sidelines of the Mekong-Lancang Foreign Ministers’ Meeting, held on 14 August 2025 in Anning, Yunnan, China.

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online