• រដ្ឋបាលខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត

    រដ្ឋបាលខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត

    ព្រះវិហារ៖ ថ្ងៃសុក្រទី២៩ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ។

    កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈខាងក្រោម៖
    ១. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។

    ២. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះវិហារ។

    ៣. បញ្ហាផ្សេងៗ៖

    -ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។

    -ទិវាប្រកាសរដ្ឋធម្មនុញ្ញ ខួបលើកទី៣២ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។

    -ត្រៀមឆ្លើយតបគ្រោះមហន្តរាយ និងគ្រោះថ្នាក់សង្គមផ្សេងៗ

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online